ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ត្រូវបានគេរំពឹងថា នឹងចូលរួមក្នុងពិធីបើកសម្ពោធស្ពាននៅទីក្រុង Zhuhai នាថ្ងៃអង្គារ ទី២៣ ខែតុលា ឆ្នាំ២០១៨ រួមជាមួយមន្ត្រីជាន់ខ្ពស់ មកពីទីក្រុងហុងកុង និងម៉ាកាវ ហើយស្ពាននេះនឹងបើកឲ្យដំណើរការជាសាធារណៈ នៅថ្ងៃពុធ ទី២៤។
គួរបញ្ជាក់ថា៖ ស្ពានឆ្លងកាត់សមុទ្រនេះមានប្រវែងរហូតដល់ទៅ ៥៥គីឡូម៉ែត្រ ដោយមុនដំបូងត្រូវកំណត់បើកឲ្យដំណើរការនៅក្នុងឆ្នាំ២០១៦ ប៉ុន្តែត្រូវបានពន្យារពេលរហូតមកដល់ឆ្នាំនេះ។ វានឹងកាត់បន្ថយរយៈពេលធ្វើដំណើររវាងទីក្រុងខាងលើពី ៣ម៉ោង មកសល់តែ ៣០នាទីប៉ុណ្ណោះ៕
ប្រភព៖ CNN