(តួកគី)៖ បន្ទាប់ពីបញ្ចប់នូវជំនួបកំពូល ជាប្រវត្តិសាស្រ្តជាមួយប្រធានាធីបតីតួកគីរួចមក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ អញ្ជើញទស្សនាព្រះវិហារឥស្លាមដ៏មានប្រជាប្រិយនិងចំណាស់បំផុត ក្នុងទីក្រុងអីស្តានប៊ុល សាធារណរដ្ឋតួកគី។
នៅផ្លូវចូលទៅព្រះវិហារ សម្តេចតេជោ ហ៊ុន សែន បានទទួលទានពោតដុតមួយ ដោយសារតែមានរសជាតិឆ្ងាញ់ សម្តេចតេជោ បានស្នើសុំពូជពោតនោះមកសាកល្បងដាំនៅកម្ពុជា។
សម្តេចបានសរសេរក្នុង Facebook របស់សម្តេចយ៉ាងដូច្នេះថា «ទស្សនកិច្ចនៅទួគី ខ្ញុំសាកល្បងរសជាតិនៃពោតដុត ដែលបុរសលក់ពោតដុតបានលក់ នៅតាមផ្លូវចូលទៅព្រះវិហារមួយ ដែលមានវ័យចំណាស់ជាង៤០០ឆ្នាំ។
ខ្ញុំទទួលទានពោតដុតអស់មួយ ជាមួយសំណើចលេងសើចរបស់មន្ត្រីកម្ពុជា និងមន្ត្រីតួកគីប្រកបដោយមិត្តភាពបន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀមចំនួន៨ដែលខ្ញុំ និងប្រធានាធិបតីយតួកគីឯកភាពគ្នា។ ក្នុងពេលបាយជាមួយអភិបាលក្រុងអ៊ីស្តាំប៊ុល ខ្ញុំបានសុំពូជពោតយកទៅដាំសាកល្បងនៅកម្ពុជា ព្រោះរសជាតិពោតនេះពិតជាឆ្ងាញ់ និងមានផ្លែធំ។ ពេលមើលរូបថតខ្ញុំទទួលទានពោត សុំមើលតែពោតបានហើយកុំមើលក្បាលពោះខ្ញុំដែលវាធំប្លែកខុសធម្មតា»។
ប្រភព៖ Samdech Hun Sen, Cambodian Prime Minister