បើយោងតាម Facebook ផ្លូវការរបស់ «Miss Grand International» នាប៉ុន្មានម៉ោងមុននេះ ពោលនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ ដែលជាថ្ងៃសរុបពិន្ទុចុងក្រោយ តាមការបោះឆ្នោតលើ Facebook ក្នុងវគ្គចុងក្រោយ «Top10» មានឈុតប្រពៃណីល្អបំផុត ក្នុងចំណោមបវរកញ្ញា៥រូបនោះ បរវរកញ្ញនៃព្រះរាជាណាចក្រកម្ពុជាយើង ទទួលបានការចែករំលែក (Share) ចំនួនជាង ១លានដង ផុតលើសគេដាច់ ដែលធ្វើឲ្យបរវកញ្ញារបស់កម្ពុជាយើងជាប់លេខ១តែម្តង។
ក្រៅពីនេះ៖
បវរកញ្ញាវៀតណាម ទទួលបានការចែករំលែកចំនួនជាង ១៨ម៉ឺនដង
បវរកញ្ញាកញ្ញាឥណ្ឌូនេស៊ី ទទួលបានការចែករំលែកចំនួនជាង ១៧ម៉ឺនដង
បវរកញ្ញាម៉ិចស៉ីកូ ទទួលបានការចែករំលែកចំនួនជាំង ១៤ម៉ឺនដង
និងបវរកញ្ញាផារ៉ាហ្កាយ ទទួលបានការចែករំលែកចំនួនជាង ១៣ម៉ឺនដង។
បើតាម Facebook ដដែលបានឲ្យដឹងដែរថា បវរកញ្ញាឈុតប្រពៃណីល្អបំផុតចំនួន៥នាក់ទៀត ក៏នឹងត្រូវជ្រើសរើសក្នុងពេលឆាប់ៗនេះផងដែរ។ ជាមួយគ្នានេះ ពានរង្វាន់ឈុតតំណាងជាតិល្អជាងគេ (Best National Costumes Award) នឹងត្រូវផ្តល់ពិន្ទុជ្រើសរើស ដោយគណៈកម្មការកិត្តិយស ប្រចាំកម្មវិធីប្រកួតផ្តាច់ព្រ័ត្រ ព្រមទាំងប្រកាសលទ្ធផលនារាត្រី ប្រកួតផ្តាច់ព្រ័ត្តថ្ងៃទី២៥ តុលា ខាងមុខនេះហើយ។
ចំពោះរបៀបនៃការបោះឆ្នោតគាំទ្រ សម្រាប់វគ្គ Top10 នេះ គឺធ្វើឡើងដូចការបោះឆ្នោត Top 20 ដែរ ក្នុងនោះ Like ម្ដង គឺទទួលបាន ១ពិន្ទុ ហើយប្រសិនបើ Share ម្ដង គឺទទួលបានរហូតដល់ទៅ ៥ពិន្ទុ (សូមចុច តែ សញ្ញា like មេដៃ និង Share ទើបគេរាប់ពិន្ទុ សញ្ញាផ្សេងកុំចុច)។ ការបោះឆ្នោតតាមរយៈ Facebook នេះ ត្រូវបានបញ្ចប់ទាំងស្រុង ហើយសូមមហាគ្រួសារខ្មែរ រង់ចាំលទ្ធផលទាំងអស់គ្នាថា តើនរណានឹងក្លាយជាជើងឯកបវរកញ្ញាអន្តរជាតិឆ្នាំ២០១៨នេះ៕