សម្តេចតេជោ ហ៊ុន សែន នយោបាយរបស់គណបក្សប្រជាជនកម្ពុជា គឺដាច់ខាមិនយកពន្ធលើដីស្រែកសិករនោះឡើយ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្តេចតេជោ ហ៊ុន សែន នយោបាយរបស់គណបក្សប្រជាជនកម្ពុជា គឺដាច់ខាមិនយកពន្ធលើដីស្រែកសិករនោះឡើយ

20/10/2018
(ប្រ៊ុចសែល-ប៊ែលហ្សិក)៖ ថ្លែងនៅមុខប្រជាពលរដ្ឋខ្មែរ ដែលរស់នៅទ្វីបអឺរ៉ុប ប្រមាណជាង១០០០នាក់ នៅទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្សិក សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា នយោបាយរបស់សម្តេចមិនត្រូវការយកពន្ធលើដីស្រែកសិករនោះឡើយ។ ប៉ុន្តែសម្រាប់បក្សនយោបាយផ្សេងសម្តេចមិនដឹងនោះទេ តែសម្រាប់បក្សប្រជាជនកម្ពុជា នៅតែបន្តមិនយកពន្ធលើដីស្រែរបស់ប្រជាកសិករ។
ការលើកឡើរបស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចតេជោ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំអាស៊ី-អឺរ៉ុប (ASEM) រយៈពេល២ថ្ងៃ គឺនៅថ្ងៃទី១៨-១៩ ខែតុលា ឆ្នាំ២០១៨ តបតាមការអញ្ជើញរបស់លោក Donald Tush ប្រធានក្រុមប្រឹក្សាអឺរ៉ុប និងលោក Jean Claude Juncher ប្រធានគណៈកម្មការអឺរ៉ុប។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះ៖ «អញ្ចឹងបានបងប្អូនយើងកុំព្រួយនយោបាយរបស់ខ្ញុំមិនប្រកាសតំឡើងពន្ធនោះទេអ្វី ដែលខ្ញុំត្រូវការគឺបង់ពន្ធឱ្យគ្រប់តែប៉ុណ្ណោះ [...] ប៉ុន្មានឆ្នាំហើយខ្ញុំប្រកាសអត់យកពន្ធ ហើយរឿងដីស្រែកសិករ ដាច់ខាតមិនយកពន្ធក្នុងដំណាក់កាលតេជោសែន អត់យកពន្ធ»
ជាមួយគ្នានេះដែរសម្តេតេជោ នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍បរំលឹកពីកាលអតីតកាលថា សូម្បីតែពូជស្រូវពីកន្តាំងក៏រដ្ឋយកពន្ធ ដីស្រែក៏ពន្ធ នៅពេលរដូវធ្វើស្រែកចំការក៏រដ្ឋយកពន្ធ មានន័យថាប្រជាពលរដ្ឋខ្មែរជាប់ពន្ធរហូត ក៏ប៉ុន្តែចាប់ពីគណបក្សប្រជាជនកម្ពជា ចូលក្នុងប្រទេសកម្ពុជា ចាប់ពីឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ននេះ គឺមិនទាន់ប្រកាសយកពន្ធលើដីស្រែរបស់ប្រជាកសិករនៅឡើយទេ ហើយបន្តទៅមុខទៀត គឺមិនយកពន្ធដដែល។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រសាសន៍បញ្ជាក់ថា សម្រាប់ពន្ធលើដីកសិករ គឺសម្តេចប្រកាសមិនយក ប៉ុន្តែប្រសិនបើនាយករដ្ឋមន្ត្រីផ្សេង ឬមកពីគណបក្សនយោបាយផ្សេង គឺសម្តេចមិនប្រាកដថា ហ៊ានធ្វើបែបនេះដើម្បីប្រជាជនកម្ពជា ដូចសម្តេចតេជោ និងគណបក្សប្រជាជននោះទេ ហើយមានក្រុមអតីតអ្នកនយោបាយខ្លះក្នុងពេលតែមួយបោកទាំងអ្នកផ្សារ បោកទាំងកសិករ ពេលចូលផ្សារសន្យាទម្លាក់ថ្លៃអង្ករ ពេលចុះស្រែសន្យាដំឡើងថ្លៃស្រូវ៕



ប្រភព៖ Samdech Hun Sen, Cambodian Prime Minister