ពីរនាក់បងប្អូន ឪពុកម្ដាយទៅធ្វើការស្រុកឆ្ងាយ ត្រូវឃាតករចាក់សម្លាប់ យកសពញាត់ក្នុងកេសដាក់ខោអាវ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ពីរនាក់បងប្អូន ឪពុកម្ដាយទៅធ្វើការស្រុកឆ្ងាយ ត្រូវឃាតករចាក់សម្លាប់ យកសពញាត់ក្នុងកេសដាក់ខោអាវ

19/10/2018
កំពង់ឆ្នាំង៖ ក្មេងស្រី២នាក់បងប្អូនបង្កើត ត្រូវគេសម្លាប់ញាត់ចូលកេសដាក់ខោអាវយ៉ាងព្រៃផ្សៃ ហើយយកទៅដាក់លើផ្ទះខ្ទម ដែលជនរងគ្រោះស្នាក់នៅរាល់ថ្ងៃ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋាន ដែលករណីនេះកើតឡើងនៅវេលាថ្ងៃត្រង់ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨នេះ ស្ថិតនៅភូមិថ្មី ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
ជនរងគ្រោះទាំងពីរនាក់បងប្អូនមានឈ្មោះ ទី១ អ៊ុល លក្ខណា អាយុ១៤ឆ្នាំ និងទី២ ឈ្មោះ អ៊ុល ធីតា អាយុ៧ឆ្នាំ ចំណែកឪពុកទៅធ្វើការនៅឯប្រទេសថៃ និងម្ដាយធ្វើការជាកម្មកររោងចក្រនៅទីក្រុងភ្នំពេញ ។

តាមសម្ដីឪពុកមារបស់ជនរងគ្រោះបានឱ្យដឹងថា ជាធម្មតាក្មេងស្រីទាំងពីរ ជារៀងរាល់ព្រឹកតែងតែទៅផ្ទះរបស់គាត់ ហូបបាយហូបទឹក និងយកគោទៅចងឱ្យ ស៊ីស្មៅជាធម្មតា ចំឡែកព្រឹកថ្ងៃកើត ហេតុ មិនបានឃើញក្មេងស្រីទាំងពីរនោក់នោះ សាច់ញាតិក៏បាននំាគ្នា ដើររកគ្រប់ទីកន្លែង តែរកមិនឃើញ លុះនៅវេលាម៉ោង ១១ និង ៣០នាទី ថ្ងៃត្រង់ គាត់ (ឪពុកមា) ក៏បានឡើងទៅផ្ទះរបស់ក្មួយ ក៏ប្រទះឃើញសពទាំងពីរនាក់បងប្អូនដេកស្លាប់នៅក្នុងកេសដាក់ខោអាវ ដែលមើលទៅពិតជាគួរឱ្យសង្វេគជាទីបំផុត ។

ក្រោយមក គាត់ក៏បានយកសពក្មួយចេញពីកេសនោះ ហើយប្តឹងដល់សមត្ថកិច្ច ចុះមកដល់កន្លែងកើតហេតុតែម្តង ។ ក្រោយការពិនិត្យកោសល្យវិច្ច័យ សមត្ថកិច្ចបញ្ជាក់ថា សពពិតជាត្រូវបានឃាតក សម្លាប់ និងយកទៅដាក់ក្នុង កេសដាក់ខោអាវ ពិតប្រាកដមែន។
ក្រោយរកឃើញសាកសពជនរងគ្រោះទាំងពីរនាក់ សមត្ថកិច្ចជំនាញ កំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីតាមប្រមាញ់ឃាតកយកមកផ្ដន្ទាទោសតាមច្បាប់ ចំណែកសពត្រូវបានប្រគល់ឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ (អត្ថបទដោយ ទេព វណ្ណះ)