ហេតុអ្វី អាមេរិកប្រឆាំងគម្រោងបង្កើតតំបន់គ្មានការហោះហើរ នៅលើព្រំដែនកូរ៉េទាំងពីរ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ហេតុអ្វី អាមេរិកប្រឆាំងគម្រោងបង្កើតតំបន់គ្មានការហោះហើរ នៅលើព្រំដែនកូរ៉េទាំងពីរ

19/10/2018
អាមេរិ៖ ហេតុអ្វី អាមេរិកប្រឆាំងគម្រោងបង្កើតតំបន់គ្មានការហោះហើរ នៅលើព្រំដែនកូរ៉េទាំងពីរ? កងទ័ពកូរ៉េខាងត្បូង ប្រចាំការនៅក្បែរតំបន់គ្មានកងទ័ពនៅថ្ងៃទី ២តើសម្ព័ន្ធមិត្តអាមេរិក និងកូរ៉េខាងត្បូងនៅតែដើរលើផ្លូវនយោបាយតែមួយ ដើម្បីចរចាឈានទៅលុបបំបាត់ចោលអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង? តាមការចុះផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ របស់ទីភ្នាក់ងារព័ត៌មានអង់គ្លេស Reuters ដែលបានដកស្រង់សំដីរបស់មន្រ្តីអាមេរិកាំងពីររូប វ៉ាស៊ីនតោន បានប្រឆាំងដាច់ខាតនឹងការបង្កើតតំបន់គ្មានការហោះហើរដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងយោធា រវាងមេដឹកនាំកូរ៉េទាំងពីរ កាលពីខែ កញ្ញាកន្លងទៅ និងដែលត្រូវចូលជាធរមាន ចាប់ពីថ្ងៃទី ១វិច្ឆិកាខាងមុខ។

អាមេរិកមានជំហរប្រឆាំងនឹងកិច្ចព្រមព្រៀងកងទ័ព ដែលមេដឹកនាំកូរ៉េទាំងពីរបានចុះហត្ថលេខា កាលពីខែ កញ្ញាកន្លងទៅ នៅក្នុងឱកាសទស្សនកិច្ចរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោកមូន ចៃអ៊ីន នៅទីក្រុងព្យុងយ៉ាងកិច្ចព្រមព្រៀងយោធា ដែលប្រធានាធិបតី កូរ៉េខាងត្បូង បានចុះហត្ថលេខាជាមួយមេដឹកនាំកូរ៉េខាងជើង កាលពីខែកញ្ញា មានចែងពីការបិទបញ្ចប់រាល់សកម្មភាពស្អប់ មិនទុកចិត្តគ្នា ការបោសសម្អាតមីន នៅក្នុងតំបន់គ្មានកងទ័ព ការបង្កើតតំបន់គ្មានការហោះហើរ លុបបំបាត់ចោល ប៉ុស្តកងទ័ព ហើយនិងសព្វាវុធធុនធ្ងន់ ដែលភាគីទាំងពីរ បានដាក់ពង្រាយ នៅក្នុងតំបន់គ្មានកងទ័ព (ស្ថិតនៅតាមបណ្តោយព្រំដែន ២៥០គីឡូម៉ែត្រ រវាងប្រទេសទាំងពីរ)។

ប្រធានាធិបតីកូរ៉េខាងត្បូង ធ្លាប់បានមានប្រសាសន៍រួចហើយថា លោកយល់ស្របជាមួយ មេដឹកនាំកូរ៉េខាងជើង ដែលថា ការកាត់បន្ថយវត្តមានទ័ព នៅតាមព្រំដែន ជាជំហានមួយដើម្បីកសាងទំនុកចិត្ត មុននឹងឈានទៅចុះកិច្ចព្រមព្រៀងសន្តិភាព ហើយនិងការលុបបំបាត់ចោលអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងមេបញ្ជាការកងទ័ពអាមេរិក ប្រចាំនៅកូរ៉េខាងត្បូង ធ្លាប់បាននិយាយថា អាមេរិក មិនប្រឆាំង នឹងនយោបាយផ្សះផ្សារជាតិរបស់ប្រទេសកូរ៉េទាំងពីរនោះទេ។ ប៉ុន្តែ នៅសប្តាហ៍មុននេះ មន្រ្តីយោធា កូរ៉េខាងត្បូងម្នាក់បាននិយាយប្រាប់អ្នកកាសែតថា លោករដ្ឋមន្រ្តីការបរទេសអាមេរិក លោក Mike Pompeo បាននិយាយទូរស័ព្ទប្រាប់ភាគីកូរ៉េខាងត្បូងថា វ៉ាស៊ីនតោន មិនសប្បាយចិត្ត នឹងកិច្ចព្រមព្រៀងយោធា ដែលកូរ៉េទាំងពីរបានចុះហត្ថលេខា នោះទេ។ ការលើកឡើងរបស់មន្រ្តីកូរ៉េខាងត្បូង ត្រូវបានបញ្ជាក់ដោយមន្រ្តីជាន់ខ្ពស់អាមេរិកពីររូប ដែលទីភ្នាក់ងារព័ត៌មានអង់គ្លេស Reuters បានដកស្រង់សំដី និងចុះផ្សាយនៅថ្ងៃនេះ។

តាមមន្រ្តីអាមេរិក វ៉ាស៊ីនតោនប្រឆាំងជាពិសេស នឹងគំនិតបង្កើតតំបន់គ្មានការហោះហើរ តែម្តង។ តាមកិច្ចព្រមព្រៀងយោធាកូរ៉េខាងជើង និងកូរ៉េខាងត្បូង តំបន់គ្មានការហោះហើរ នឹងគ្របដណ្តប់លើ តំបន់គ្មានកងទ័ព និងលាតសន្ធឹង ចូលទៅលើប្រទេសទាំងពីរសរុប ៤០គីឡូម៉ែត្រ។ អាមេរិកប្រឆាំងដាច់ខាត នឹងគម្រោងបង្កើតតំបន់គ្មានការហោះហើរនេះ ព្រោះវា នឹងធ្វើឲ្យអាមេរិក មិនអាចបញ្ជូនយន្តហោះចម្បាំងរបស់ខ្លួន ដើម្បីទៅតាមដាន សកម្មភាពយោធារបស់កូរ៉េខាងជើង នៅតាមព្រំដែន។

 ដោយបង្កើតតំបន់គ្មានការហោះហើរ នៅតាមព្រំដែន យន្តហោះអាមេរិកលែងមានសិទ្ធិហោះចូលទៅ ធ្វើអន្តរាគម ជួយការពារកងទ័ពជើងគោកអាមេរិកដែលកំពុងប្រចាំការពារ នៅតាមព្រំដែនជាមួយ ទាហានកូរ៉េខាងត្បូង តទៅទៀត។ មួយវិញទៀត កិច្ចព្រមព្រៀងបង្កើតតំបន់គ្មានការហោះហើរ មានន័យផងដែរស្មើនឹងការបិទបញ្ចប់ មិនឲ្យមានសមយុទ្ធដែនអាកាសតទៅទៀត។ អាមេរិក និងកូរ៉េខាងត្បូងតែងតែធ្វើសមយុទ្ធរួមគ្នា ជារៀងរាល់ឆ្នាំ លើកលែង តែឆ្នាំនេះ ប៉ុណ្ណោះ ដែលអាមេរិកបានផ្អាក ដោយសារតែមានជំនួបមេដឹកនាំអាមេរិក និងកូរ៉េខាងជើង កាលពីខែមិថុនាកន្លងទៅ។

កិច្ចព្រមព្រៀងយោធា កូរ៉េខាងជើង និងខាងត្បូង មិនអាចដាក់ឲ្យអនុវត្ត បើសិនគ្មានភ្លើងខៀវពីអាមេរិកនៅ២ខែ ក្រោយសង្រ្គាមកូរ៉េ បិទបញ្ចប់ឆ្នាំ នៅឆ្នាំ ១៩៥៣ កូរ៉េខាងត្បូង និងអាមេរិកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងយោធាដែលអនុញ្ញាតឲ្យអាមេរិកបញ្ជូនទ័ពជាច្រើនម៉ឺននាក់ សម្រាប់ប្រចាំការ ជួយកូរ៉េខាងត្បូង ពីការវាយប្រហារឈ្លានពានពីកូរ៉េខាងជើង។ ដោយសារតែអាមេរិកជាអ្នកចេញមុខមើលការទទួលខុសត្បូងលើសន្តិសុខយោធា របស់កូរ៉េខាងត្បូង យ៉ាងដូច្នេះ កូរ៉េខាងត្បូង ទំនងមិនអាចសម្រេចចិត្ត ធ្វើកិច្ចព្រមព្រៀងយោធាណាមួយ ជាមួយ កូរ៉េខាងជើង ដោយគ្មានការអនុញ្ញាតយល់ព្រមពីអាមេរិកបាននោះទេ។

ជាក់ស្តែង នៅថ្ងៃអង្គារម្សិលម្ង៉ៃ មន្រ្តីយោធាកូរ៉េខាងជើង កូរ៉េខាងត្បូង ហើយនិងមេបញ្ជាការកងទ័ពអាមេរិកដែលតំណាងឲ្យភាគីអង្គការសហប្រជាជាតិ បានជួបប្រជុំគ្នា នៅតំបន់កងទ័ពរួម នៅព្រំដែនកូរ៉េទាំងពីរដើម្បីនិយាយពីការដាក់ឲ្យអនុវត្តកិច្ចព្រមព្រៀងយោធា រវាងកូរ៉េទាំងពីរ។ កិច្ចប្រជុំផ្តោតតែទៅលើខ្លឹមសារ នៃកិច្ចព្រមព្រៀង ប៉ុន្តែ មិនបានចេញសេចក្តីសម្រេចណាមួយ ដែលបញ្ជាក់ថា នឹងដាក់ឲ្យអនុវត្តជាក់ស្តែងនោះទេ។ ការនេះ បញ្ជាក់យ៉ាងច្បាស់ថា បើសិនអាមេរិកមិនយល់ព្រម នោះ ទោះជាកូរ៉េខាងត្បូង យល់ព្រមធ្វើសម្បទានយ៉ាងណាជាមួយ កូរ៉េខាងជើង ក៏គ្មានប្រយោជន៍ដែរ។ មកដល់ថ្ងៃនេះ កូរ៉េខាងត្បូង អាចត្រឹមបោសសម្អាតដោះមីន នៅក្នុងតំបន់កងទ័ពរួម ដែលប្រទេសទាំងពីរ ដាក់ប្រចាំប៉ុស្ត យោធា នៅទល់មុខគ្នាតែប៉ុណ្ណោះ។ នោះដោយសារតែអាមេរិកមិនឃើញនិយាយជំទាស់អ្វី។

ប្រធានាធិបតីកូរ៉េខាងត្បូង លោកមូន ចៃអ៊ីនផ្ទាល់វិញ ធ្លាប់បាននិយាយដែរថា កិច្ចព្រមព្រៀងរវាងភាគីកូរ៉េទាំងពីរមិនអាចលម្អិត បានច្រើន ដោយត្រូវរង់ចាំ លទ្ធផលជំនួបកំពូលលើកទី ២ រវាងលោកដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងសិនសំណុំរឿងនុយក្លេអ៊ែរ កូរ៉េខាងជើង៖ តើកូរ៉េខាងត្បូង កំពុងដើរចែកផ្លូវពីអាមេរិក?អាមេរិក និងកូរ៉េខាងត្បូង ជាសម្ព័ន្ធមិត្ត ដែលធ្លាប់តែមានជំហរដូចគ្នា ទៅលើកូរ៉េខាងជើង ជាពិសេស គឺកម្មវិធីផលិតអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង ដែលជាដើមចម នៃភាពតានតឹងនៅឧបទ្វីបកូរ៉េ។ ប៉ុន្តែ ប្រធានាធិបតីកូរ៉េខាងត្បូង បច្ចុប្បន្ន គឺលោកមូន ចៃអ៊ីន មកពីក្រុមកណ្តាលនិយម ប៉ងចង់បានសន្តិភាព ហើយនិងការផ្សះផ្សាររវាងកូរ៉េទាំងពីរឲ្យបានសម្រេច នៅក្នុងអាណត្តិរបស់ខ្លួន។

 ដោយចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីកាត់បន្ថយភាពតានតឹងយោធា នៅតាមព្រំដែនរវាងកូរ៉េទាំងពីរ ប្រធានាធិបតីកូរ៉េខាងត្បូង គិតថា ការកសាងទំនុកចិត្ត និងទំនាក់ទំនងល្អជាមួយកូរ៉េខាងជើង ជាដំណាក់កាលដំបូងមុននឹងឈានទៅទាមទារឲ្យកូរ៉េខាងជើង លះបង់ចោលទាំងស្រុងកម្មវិធីផលិតអាវុធនុយក្លេអ៊ែរ។ ប៉ុន្តែ គណបក្សប្រឆាំង រួមទាំងអ្នកវិភាគមួយចំនួនវិញ បានរិះគន់លោក លោកមូន ចៃអ៊ីន ដោយថា ដើម្បីផលប្រយោជន៍ពាណិជ្ជកម្ម និងសម្រេចឲ្យបាននយោបាយផ្សះផ្សារកូរ៉េទាំងពីរ ប្រធានាធិបតីកូរ៉េខាងត្បូង ធ្វើតាមខ្សែញាក់របស់កូរ៉េខាងជើង លែងផ្តោតសំខាន់លើការលុបបំបាត់ចោលអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង ដែលតាមពិតជាគន្លឹះសំខាន់ ក្នុងការចរចា ដែលភាគីអាមេរិកផ្ទាល់បានទាមទាររហូតមក។

ក្នុងរឿងចរចាជាមួយ កូរ៉េខាងជើង អាមេរិកនិងកូរ៉េខាងត្បូង ហាក់មានជំហរ បញ្រ្ចាសទិសគ្នា ព្រោះផ្ទុយពីកូរ៉េខាងត្បូង អាមេរិក ចង់ឲ្យកូរ៉េខាងជើងបង្ហាញឆន្ទៈ ពីការលុបបំបាត់ចោលនុយក្លេអ៊ែរជាមុនសិន មុននឹងនិយាយពីការដកទណ្ឌកម្មសេដ្ឋកិច្ច ឬកាត់បន្ថយកម្លាំងទ័ពនោះ។ អាមេរិក ធ្លាប់បានព្រមានរួចហើយដែរ កូរ៉េខាងត្បូង កុំឲ្យទាន់ដកទណ្ឌកម្ម ពីកូរ៉េខាងជើង បើសិនកូរ៉េខាងជើង គ្មានបង្ហាញសញ្ញាលុបបំបាត់អាវុធនុយក្លេអ៊ែរ ទេនោះ។ តើកូរ៉េខាងត្បូង នៅតែស្តាប់ធ្វើតាមការប្រាប់របស់អាមេរិក ដូចមុនដែរឬទេ? ការប្រឹងប្រែងរបស់ប្រធានាធិបតីកូរ៉េខាងត្បូង ដើម្បីឈានទៅសម្របសម្រួល ផ្សះផ្សារជាមួយមេដឹកនាំកូរ៉េខាងជើងពេលនេះ បានស្តែងយ៉ាងច្បាស់ ពីជំហររបស់កូរ៉េខាងត្បូង៕ (អត្ថបទដកស្រង់ទេព វណ្ណះ)