សម្តេចតេជោ ហ៊ុន សែន ស្វាគមន៍ចំពោះសេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប ថាមានលក្ខណៈត្រឹមត្រូវ និងបង្ហាញសភាពការណ៍ពិតរបស់កម្ពុជា - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្តេចតេជោ ហ៊ុន សែន ស្វាគមន៍ចំពោះសេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប ថាមានលក្ខណៈត្រឹមត្រូវ និងបង្ហាញសភាពការណ៍ពិតរបស់កម្ពុជា

18/10/2018
(ប៊ែលហ្សិក)៖ សម្តចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានសំដែងនូវការស្វាគមន៍ ចំពោះក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប ដែលបានចេញសេចក្តីថ្លែងការណ៍ ពីសភាពការណ៍ពិតរបស់កម្ពុជា និងបានចាត់ទុកថា សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាធុរកិច្ច អាស៊ាន-អឺរ៉ុប គឺជាសេចក្តីថ្លែងការណ៍មានលក្ខណៈត្រឹមត្រូវ ពោលគឺក្រុមប្រឹក្សាអឺរ៉ុបត្រូវតែស្តាប់នូវសំឡេងពីក្រុមធុរកិច្ច និងក្រុមសង្គមស៊ីវិលជាដើម។
ការថ្លែងនៅការស្វាគមន៍របស់សម្តេចតេជោ ហ៊ុន សែន យ៉ាងដូច្នេះបានលើកឡើង ក្នុងឱកាសដែលសម្តេចអនុញ្ញាតឲ្យលោក ម៉ាទីន ហេយ (Martin Hayes) អនុប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហភាពអឺរ៉ុប និងជាប្រធានក្រុមហ៊ុនបុសស៍ (Bosch) ប្រចាំអាស៊ីអាគ្នេយ៍ ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែលសម្តេចកំពុងបំពេញបេសកកម្មការងារ នាទីក្រុងប្រ៊ុយសែល ប្រទេសប៊ែលហ្សិក។

សម្តេចនាយករដ្ឋមន្ត្រី បានសំដែងនូវការរីករាយ ចំពោះការលើកឡើងពី ក្រុមប្រឹក្សាធុរកិច្ចអាស៊ានអឺរ៉ុប។ សម្តេចតេជោបញ្ជាក់ថា ប្រសិនជាមានការអនុវត្តជាក់ស្តែងនោះ (ដក EBA) ការនាំចេញនឹងនៅតែបន្តតែគ្រាន់តែវា មានមានការកើនឡើងនៃផ្នែកពន្ធ ហើយកម្ពុជា និងមិនមានវិធានការណាមួយ ដែលត្រូវដាក់ទៅលើបណ្តាក្រុមហ៊ុនអឺរ៉ុបនោះដែរ ពោលគឺកម្ពុជាចង់ប្រាប់ពីការពិតដល់សហភាពអឺរ៉ុបតែប៉ុណ្ណោះ។
លោក ម៉ាទីន ហេយ (Martin Hayes) ក្នុងនាមក្រុមហ៊ុនអឺរ៉ុបទាំងអស់ប្រមាណ៤០០ក្រុមហ៊ុន បានចាត់ទុកថា ប្រសិនជាមានការដកពន្ធអនុគ្រោះ EBA មែននោះ វានិងធ្វើឲ្យបះពាល់ដល់ បណ្តាក្រុមហ៊ុនធុរកិច្ចមកពី EU តាមរយៈនេះតំណាងធុរកិច្ចទាំងអស់របស់ EU និងជួបពិភាក្សា ដោយផ្ទាល់ជាមួយក្រុមប្រឹក្សាអឺរ៉ុប ដើម្បីបញ្ជាក់ថា ប្រសិនជាមានការអនុវត្តជាក់ស្តែងមែននោះ នឹងធ្វើឲ្យប៉ះពាល់ដល់អត្ថប្រយោជន៍របស់ក្រុមហ៊ុន EU ជាច្រើន និងអាចចាត់ទុកថា គណៈកម្មការអឺរ៉ុប អនុវត្ត EBA ជាឧបករណ៍នយោបាយបរទេស របស់ខ្លួនសម្រាប់កម្ពុជា។

លោកក៏បានបញ្ជាក់ថា ប្រសិនជាមានការអនុវត្តនូវ EBA មែននោះ តម្លៃទំនិញនឹងមានការកើនឡើងរហូត ដល់១២% ដែលនាំចូលមកទីផ្សារអឺរ៉ុប ដែលនោះគឺជាការខាតបង់ដល់ច្រើននៅតំបន់អឺរ៉ុប។
គួររំលឹកថា៖ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ ប្រធានសភាពាណិជ្ជកម្មអន្តរជាតិសំខាន់ៗ ចំនួន៥ស្ថាប័ននៅទ្វីបអឺរ៉ុប ដែលក្នុងនោះមានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា, សភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង ប្រចាំនៅកម្ពុជា (CCIFC), ក្រុមធុរកិច្ចអាល្លឺម៉ងប្រចាំនៅកម្ពុជា (ADW), សភាពាណិជ្ជកម្មអឺរ៉ុបខាងជើងប្រចាំនៅកម្ពុជា (NordCham), សមាគមធុរកិច្ចអ៉ីតាលីប្រចាំនៅកម្ពុជា ដែលជាតំណាងឱ្យប្រទេសធំៗចំនួន៩ប្រទេសនៅអឺរ៉ុប បានសរសេរលិខិតពិសេសមួយច្បាប់ផ្ញើជូន លោកស្រី Cecilia Malmstrom ស្នងការទទួលបន្ទុកពាណិជ្ជកម្ម គណៈកម្មការអឺរ៉ុប ដោយប្រឆាំងចំពោះបំណងចង់ដកប្រព័ន្ធអនុគ្រោះពន្ធ (EBA) ចេញពីប្រទេសកម្ពុជា។

លិខិតរួមរបស់ស្ថាប័នធុរកិច្ចអន្តរជាតិ តំណាងក្រុមហ៊ុនចំនួន៣៣៥ ដែលមាននិយោជិតជាង៥ម៉ឺននាក់ បានសម្តែងនូវក្តីកង្វល់យ៉ាងធ្ងន់ធ្ងរអំពីដំណើរការឆ្ពោះទៅរកការដកហូត ភាពអនុគ្រោះពន្ធផ្នែកពាណិជ្ជកម្មនៅក្រោមរបប «អ្វីៗទាំងអស់លើកលែងតែគ្រឿងសព្វាវុធ» (EBA) ចេញពីប្រទេសកម្ពុជា និងបារម្ភពីផលវិបាកដែលការដកហូតនេះ អាចបង្កឱ្យមានផលប៉ះពាល់ដល់ប្រយោជន៍ផ្នែកពាណិជ្ជកម្មយូរអង្វែង របស់សហភាពអឺរ៉ុបនៅក្នុងប្រទេសកម្ពុជា៕




ប្រភព៖ Fresh News