IP68 ជាលេខកូដ ដោយ IP មកពីពាក្យ International Protection ចេញដោយ International Electrotechnical Commission (IEC)។ លេខកូដទាំងនេះ តំណាងឲ្យកម្រិតការពារទាំងធូលីដី និងជម្រាបទឹក។
កំណត់សម្គាល់ IP អាចមានដល់ទៅ ៤ខ្ទង់ លេខ៣ខ្ទង់ និងអក្សរមួយ៖
- លេខទីមួយ បញ្ជាក់ពីការការពារធូលីដី។
- លេខទីពីរ បញ្ជាក់ពីការការពារជម្រាបទឹក។
- លេខទីបី លែងមានប្រើហើយ ដែលបញ្ជាក់ពីភាពធន់នឹងការប៉ះទង្គិច។
- អក្សរចុងក្រោយ (អាចមាន ឬគ្មាន) បញ្ជាក់ពីភាពធន់នឹងប្រេង។
- hone XS៖ មានលេខកូដ IP68 (ធន់នឹងជម្រៅទឹកបាន ២ម៉ែត្រ រយៈពេល ៣០នាទី) ក្រោមស្តង់ដារ IEC 60529។
- iPhone X៖ មានលេខកូដ IP67 (ធន់នឹងជម្រៅទឹកបាន ១ម៉ែត្រ រយៈពេល ៣០នាទី) ក្រោមស្តង់ដារ IEC 60529៕
ប្រភព៖ Cultofmac