យន្តហោះដឹកស្ត្រីទី១ របស់ប្រធានាធិបតីសហរដ្ឋអាមេរិក បង្ខំចិត្តត្រឡប់មកចុះចតវិញ បន្ទាប់ពីមានផ្សែងហ៊ុយពេញយន្តហោះ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

យន្តហោះដឹកស្ត្រីទី១ របស់ប្រធានាធិបតីសហរដ្ឋអាមេរិក បង្ខំចិត្តត្រឡប់មកចុះចតវិញ បន្ទាប់ពីមានផ្សែងហ៊ុយពេញយន្តហោះ

17/10/2018
(វ៉ាស៊ីនតោន)៖ យន្តហោះមួយគ្រឿងរបស់រដ្ឋាភិបាល ដែលដឹកអ្នកស្រី Melania Trump ស្ត្រីទី១របស់លោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក បានបង្ខំចិត្តហោះត្រឡប់មកចុះចត នៅមូលដ្ឋានទ័ពអាកាស Joint Base Andrews នារដ្ឋ Maryland សហរដ្ឋអាមេរិកវិញ នៅថ្ងៃពុធនេះ បន្ទាប់ពីមានផ្សែងហ៊ុយពេញយន្តហោះ, នេះបើយោងតាមសារព័ត៌មាន CNN ចេញផ្សាយឲ្យដឹង នាយប់ថ្ងៃទី១៧ ខែតុលានេះ។
​ក្រុមអ្នកសារព័ត៌មាន ដែលជិះនៅលើយន្តហោះនោះដែរ បានឲ្យដឹងថា ពួកគេត្រូវបានគេប្រាប់ឲ្យដឹងថា មានបញ្ហាម៉ាស៊ីន ដែលបណ្តាលឲ្យ មានការភ័យខ្លាចនេះកើតឡើង។ ប៉ុន្តែករណីនេះ មិនបានធ្វើឲ្យអ្នកណាម្នាក់ ទទួលរងរបួសនោះទេ គ្រាន់តែអ្នកស្រីទី១ មិនអាចធ្វើដំណើរបានដល់គោលដៅប៉ុណ្ណោះ។

អ្នកស្រី Melania Trump បានកំពុងធ្វើដំណើរ ទៅកាន់ទីក្រុង Philadelphia​ រដ្ឋ Pennsylvania ដើម្បីថ្លែងសន្ទរកថា នៅក្នុងសន្និសីទសារព័ត៌មានមួយ ស្តីពីការបង្ការរោគសញ្ញាលើទារក នៅពេលករណីនេះបានកើតឡើង៕