យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី១៧ ខែតុលា៖ រកឃើញយានយន្ដល្មើសច្បាប់ ១,១៣៤គ្រឿង និងផាកពិន័យ ៩៧៣គ្រឿង - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី១៧ ខែតុលា៖ រកឃើញយានយន្ដល្មើសច្បាប់ ១,១៣៤គ្រឿង និងផាកពិន័យ ៩៧៣គ្រឿង

17/10/2018
(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨នេះ
  • កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៦,២៥៣គ្រឿង
  • រកឃើញល្មើសច្បាប់ ១១៣៤គ្រឿង (ម៉ូតូ៨២%)
  • អប់រំ ១៦១គ្រឿង
  • និងផាកពិន័យ ៩៧៣គ្រឿង
នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា៖ ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​នៅថ្ងៃទី១៧ ខែតុលានេះ
  • ត្រួតពិនិត្យរួមបានចំនួន ១,៥៦១គ្រឿង
  • អប់រំ ៨៦គ្រឿង
  • និងផាកពិន័យ ៦៥២គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល១៧ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី១៧ ខែតុលានេះ
  • នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៦១,៧៧២គ្រឿង
  • រកឃើញយានយន្តល្មើស ១២,៩៦០គ្រឿង (ម៉ូតូ៨០%)
  • អប់រំ ៣,៤១៣គ្រឿង
  • និងផាកពិន័យ ៩,៧៤៥គ្រឿង៕