ទ្រាំ​លែង​បាន! ភរិយា​កីឡាករ ហុង ផេង បញ្ចេញ​ប្រតិកម្ម ចំពោះ​អ្នក​រិះគន់​ស្វាមី​ខ្លួន - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ទ្រាំ​លែង​បាន! ភរិយា​កីឡាករ ហុង ផេង បញ្ចេញ​ប្រតិកម្ម ចំពោះ​អ្នក​រិះគន់​ស្វាមី​ខ្លួន

17/10/2018
(ភ្នំពេញ)៖ យោងតាមគណនីឈ្មោះ Oun Vy ដែលគេស្គាល់ជាភរិយារបស់ខ្សែការពារក្រុមជម្រើសជាតិកម្ពុជា កីឡាករ ហុង ផេង បានចេញសារប្រតិកម្មមួយភ្លាមៗ បន្ទាប់ពីក្រុមគោព្រៃកម្ពុជាត្រូវក្រុមភ្ញៀវសិង្ហបុរី វាយបកយកឈ្នះ ២-១ កាលពីយប់មិញ ដោយឆ្លើយតបទៅនឹងការរិះគន់មកលើស្វាមីរបស់ខ្លួន និងស្នើឲ្យមានការយល់ក្នុងការលេងជាតួនាទីខ្សែប្រយុទ្ធទៀតផង។
ភរិយារបស់ខ្សែការពារក្លឹបបឹងកេតអែហ្វស៊ីដដែលសរសេរថា «អូនដឹងថា បងពិបាកចិត្តណាស់ ពេលបងធ្វើមិនបានល្អ លេងជាខ្សែរការពារ ពេលលេងល្អ គេមើលមិនឃើញទេ មានកំហុសម្ដងថាអោយគាត់ការពារអន់ ចុះពេលគាត់លេងល្អ ដែលសរសើរគាត់អត់ មនុស្សម្នាក់ៗមិនចង់អោយមានកំហុសទេ យល់អារម្មណ៍នេះផងបងបង! អូននឹងកូនជាកំលាំងចិត្តអោយបង ស៊ូស៊ូប្ដីសំលាញ់»
ជាមួយនឹងការបញ្ចេញអារម្មណ៍ពិត ក្នុងនាមភរិយានេះ គឺធ្វើឡើងក្រោយកីឡាកររបស់ក្រុមភ្ញៀវសិង្ហបុរី បានវាយបក ២គ្រាប់នៅតង់ទី២ ដើម្បីយកឈ្នះកម្ពុជា ២-១។ តែ ២គ្រាប់ក្នុងរយៈពេល ៤៥នាទីចុងក្រោយ បានក្លាយជាបន្ទុករបស់ខ្សែការពារ ដោយមានអ្នកគាំទ្រមួយចំនួន បានស្រែកបន្ទរភ្លាមៗថា កំហុសបង្កមកពីខ្សែការពារ។ ដូច្នេះហើយទើបភរិយា ហុង ផេង អត់ទ្រាំមិនបានចេញសារមួយ ដើម្បីសុំចិត្តបងប្អូនអ្នកគាំទ្រតែម្ដង៕