កាលពីឆ្នាំ១៩៥២ ព្រះបរមអដ្ឋិរបស់ព្រះនាងម្ចាស់ក្សត្រីយ៍ត្រូវបានតំកល់ទុកក្នុងកោដ្ឋមាសបញ្ចុះក្នុងព្រះចេតិយមួយ ក្នុងបរិវេណ ព្រះវិហារព្រះកែវមរកត នៃព្រះបរមរាជវាំងចតុមុខ។ លុះបំណងសម្រេចចុងក្រោយ ពេលដែលព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ទ្រង់សោយទិវង្គតនៅថ្ងៃទី១៥ តុលា ឆ្នាំ២០១២ ព្រះបរមអិដ្ឋរបស់ព្រះអង្គក៏ត្រូវបានយកទៅបញ្ចុះនៅក្នុងចេតិយរួមជាមួយនឹងព្រះរាជបុត្រីសំណព្វរបស់ព្រះអង្គដែរ ទាំងនេះគឺធ្វើតាមព្រះរាជបណ្តាំរបស់ព្រះអង្គ។
ព្រះនរោត្តម សីហនុ និងព្រះរាជធីតា នរោត្តម គន្ធបុប្ផា