Galaxy A9 ស៊េរីថ្មីមានតួខ្លួនផលិតពីសារធាតុអាលុយមីញ៉ូម ស្រោបដោយកញ្ចក់ និងប្រើប្រាស់អេក្រង់ AMOLED ដែលមានទំហំ ៦,៣ អ៊ីញ ដែលអាចបង្ហាញរូបភាពក្នុងកម្រិត ១០៨០ x ២២២០ ភីកសែល។
A9 ក៏មានបំពាក់ដោយបន្ទះឈីប Snapdragon 660 ដែលមានល្បឿនរត់ ២,២ GHz អមនឹង RAM ទំហំ ៦ GB ឬ ៨ GB។ អង្គផ្ទុកទិន្នន័យមានទំហំ ១២៨ GB និងមានរន្ធសម្រាប់បន្ថែមមេមូរីរហូតដល់ទំហំ ៥១២ GB ហើយថ្មមានទំហំ ៣៨០០ mAh។
លក្ខណៈសម្បត្តិនៃកាមេរ៉ា ៤ គ្រាប់នឹងលក្ខណៈសម្បត្តិទាំងមូលរបស់ Galaxy A9 មានដូចខាងក្រោម៖
- កាមេរ៉ាមេ៖ កម្រិត ២៤ MP ជាមួយ Aperture F/1.7 មានតួនាទីផលិតរូបភាពទូទៅ និងមានបច្ចេកវិទ្យា Clear & Bright អាចផ្ដិតរូបភាពបានច្បាស់ និងភ្លឺស្អាត
- កាមេរ៉ា Telephoto៖ មានកម្រិត ១០ MP ជាមួយ Aperture F/2.4 អាចថតរូប Zoom ពីរតង់ដោយមិនឲ្យបាត់បង់គុណភាពដើម
- កាមេរ៉ា Ultra Wide៖ មានកម្រិត ៨ MP ដែលអាចផ្ដិតរូបភាពទូលាយក្នុងទំហំដល់ ១២០ ដឺក្រេ
- កាមេរ៉ាវាស់ជម្រៅ៖ ចុងក្រោយគេនេះជាកាមេរ៉ាវាស់ជម្រៅកម្រិត ៥ MP ដែលមាន Aperture F/2.2។ កាមេរ៉ានេះមានតួនាទីធ្វើជាជំនួយការក្នុងការវាស់ជម្រៅរូបភាព ដើម្បីផលិតរូបភាព Bokeh បានល្អ។
- បំពាក់នូវ RAM ទំហំ 6GB មេម៉ូរីទំហំ 128GB និងអាចបន្ថែមម៉េម៉ូរីកាត micro SD រហូតដល់ 512GB
- ទូរស័ព្ទដៃ ស៊ីម 2
- អាចប្រើប្រាស់ គណនីបាន 2 (Dual Accounts) លើកម្មវិធី Facebook, Line, Viber, Telegram WeChat និង WhatsApp ជាដើម។
- ល្បឿនដំណើរការដោយ Octa- Core 2.2 GHz Quad+ 1.8 GHz Quad ដែលធ្វើឲ្យទូរស័ព្ទដំណើរការបានលឿន ទោះបើកកម្មវិធីច្រើនក៏ដោយ។
- កម្លាំងថ្ម 3,720mAh
- ស្កេនផ្ទៃមុខ (Face Recognition) និងស្កេនក្រយ៉ៅម្រាមដៃ (Fingerprint)
- បទពិសោធន៍សំលេង Dolby Atmos នៅពេលប្រើប្រាស់ជាមួយកាសត្រជៀក
Samsung Galaxy A9 (2018) នឹងត្រូវបញ្ចេញលក់ក្នុងខែវិច្ឆិកាខាងមុខ ប៉ុន្តែនឹងមានលក់លើទីផ្សារមួយចំនួនប៉ុណ្ណោះ។ តម្លៃរបស់វាមានចាប់ពី ៥៩៩ អឺរ៉ូ (ប្រមាណ ៦៩៤ ដុល្លារ) លើទីផ្សារអឺរ៉ុប និងចាប់ពី ៥៤៩ ផោន (ប្រមាណ ៧២៦ ដុល្លារ) នៅលើទីផ្សារចក្រភពអង់គ្លេស៕
អត្តបទ៖ ឡៃហ៊ាង