ចាន់ វឌ្ឍនាកា ប្រតិកម្ម​ខ្លាំង ចំពោះ​ការ​​ប្រើ​ពាក្យ​ជំងឺ​តួឯក និង​អាត្មា​និយម​លើ​ខ្លួន​ ក្នុង​​ប្រកួត​យប់មិញ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ចាន់ វឌ្ឍនាកា ប្រតិកម្ម​ខ្លាំង ចំពោះ​ការ​​ប្រើ​ពាក្យ​ជំងឺ​តួឯក និង​អាត្មា​និយម​លើ​ខ្លួន​ ក្នុង​​ប្រកួត​យប់មិញ

13/10/2018
(ភ្នំពេញ)៖ ខ្សែប្រយុទ្ធជួរមុខរបស់ក្រុមជម្រើសជាតិកម្ពុជា ចាន់ វឌ្ឍនាកា បានប្រតិកម្មខ្លាំងៗចំពោះ Page ហ្វេសប៊ុកមួយ បានយកសកម្មភាពខ្លួនដើរម្នាក់ឯង ក្រោយចប់ការប្រកួត ក្នុងបំណងថ្លែងអំណរគុណដល់អ្នកគាំទ្រ ដែលបានចូលរួមទស្សនាផ្ទាល់ពីដើមដល់ចប់ ក្នុងជំនួបមិត្តភាពយប់មិញ ទៅធ្វើការរិះគន់ ពិសេសគឺការប្រើប្រាស់ពាក្យ «ជំងឺតួឯក និងអាត្មានិមយ» ទៅលើកូនប្រុសអតីតអភិបាលខេត្តកំពតរូបនេះតែម្ដង។
គួរបញ្ជាក់ថា៖ ក្រោយចប់ការប្រកួតមិត្តភាពអន្ដរជាតិរវាងក្រុមគោព្រៃកម្ពុជា និងទីម័រខាងកើតកាលពីយប់មិញ មាន Page មួយឈ្មោះថា «Troll ASEAN Bible» បានសរសេរថា «ជំងឺតួឯក មានន័យថា ជាទស្សនៈអាត្មានិយម បុគ្គលនិយម ដែលប្រកាន់ថា មានតែខ្លួនទេ ដែលល្អដាច់គេ លើសគេ ផុតគេ ជាអ្នកសំខាន់ ឬអស្ចារ្យជាងគេ ប្រសិនបើពុំមានវត្តមានរបស់ខ្លួនទេ ពុំមាននរណាផ្សេងអាចជំនួសខ្លួនបានឡើយ? ជឿថាខ្មែរអាចធ្វើបាន។ រិះគន់ដើម្បីស្ថាបនា»។
ក្រោយឃើញសាររិះគន់ដែលសម្ដៅលើខ្លួន ព្រោះមានភ្ជាប់នូវរូបថតផងនោះ ចាន់ វឌ្ឍនាកា បានសរសេរបកស្រាយភ្លាមៗថា «បាទ ដឹងពេលចប់ ខ្ញុំរវល់អីអត់ គឺខ្ញុំទៅសម្ភាសន៍ កុំឃើញតែរូបភាពមួយផ្នែកយកមកវាយតម្លៃមនុស្ស។ បើសិនជាខ្ញុំមានជំងឺតួឯកមែន ណ្ហើយណាស់ខ្ញុំឈប់ពីជម្រើសជាតិបាត់ហើយ និយាយម្ដងទៀតចុះ កុំយករូបមួយផ្នែក ដើម្បីវាយប្រហារខ្ញុំអី អរគុណសូមទានជ្រាប»។ យ៉ាងណាមិញ អ្នកគាំទ្ររាប់ម៉ឺននាក់ក៏បានដឹងដែរថា ក្រោយចប់ការប្រកួតភ្លាម កីឡាករហស្សនាម CV11 ពិតជាជាប់រវល់សម្ភាសន៍ជាមួយក្រុមការងារទូរទស្សន៍ BTV-News ពិតមែន។
គួរដឹងថា៖ នេះគឺជាលើកដំបូងហើយ ដែល ចាន់ វឌ្ឍនាកា បានចូលរួមជួយក្រុមជម្រើសជាតិកម្ពុជា ក្នុងជំនួបមិត្តភាពអន្ដរជាតិ ក្នុងចំណោម ២ប្រកួត ក្រោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសតែងតាំងលោក Keisuke Honda ធ្វើជាអ្នកចាត់ការទូទៅក្រុម និងមានបុរសជនជាតិអាហ្សង់ទីនលោក Felix ធ្វើជាគ្រូបង្វឹក។ សម្រាប់ការប្រកួតដំបូង វឌ្ឍនាកា បានអវត្តមាន ដោយសារបញ្ហារបួស មិនបានជួយកម្ពុជា ពេលជួបម៉ាឡេស៊ី។ ក្នុងប្រកួតយប់មិញ វឌ្ឍនាកា ក៏បានទម្លាយសំណាញ់ទីក្រុមទីម័រខាងកើត ១គ្រាប់ ក្នុងជំនួបមិត្តភាពអន្ដរជាតិផងដែរ ខណៈលទ្ធផលពេញម៉ោង គឺស្មើគ្នា ២-២៕