មហន្តរាយថ្មី​ទៀតនៅ​ឥណ្ឌូណេស៊ី៖ មនុស្ស​សរុប២២នាក់​ស្លាប់ និង​១៥នាក់បាត់ខ្លួន ក្នុងគ្រោះ​ទឹកជំនន់-បាក់ដីនៅស៊ូម៉ាត្រា - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

មហន្តរាយថ្មី​ទៀតនៅ​ឥណ្ឌូណេស៊ី៖ មនុស្ស​សរុប២២នាក់​ស្លាប់ និង​១៥នាក់បាត់ខ្លួន ក្នុងគ្រោះ​ទឹកជំនន់-បាក់ដីនៅស៊ូម៉ាត្រា

13/10/2018
(ហ្សាការតា)៖ អ្នកនាំពាក្យ​អាជ្ញាធរគ្រប់គ្រង​គ្រោះមហន្តរាយ​ឥណ្ឌូណេស៊ី លោក ស៊ូតូផូ នូក្រូហូ (Sutopo Purwo Nugroho) នៅថ្ងៃសៅរ៍​នេះបានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់ ២២នាក់​បានស្លាប់ និង ១៥នាក់​បាត់ខ្លួន ខណៈរាប់សិប​នាក់ផ្សេងទៀត​បានរងរបួស នៅក្នុង​គ្រោះទឹកជំនន់ និងគ្រោះ​រអិលបាក់ដី​ ដែល​បាន​វាយប្រហារ​លើខេត្តស៊ូម៉ាត្រា​ខាងលិច និងខេត្តស៊ូម៉ាត្រា​ខាងជើង​​ស្ថិតនៅភាគ ខាងលិចប្រទេស​ឥណ្ឌូណេស៊ី។ នេះបើតាម​ការចេញផ្សាយដោយ​ទីភ្នាក់ងារព័ត៌មានចិន​ស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី១៣ ខែតុលា ឆ្នាំ២០១៨។​
លោក Nugroho បានបញ្ជាក់​ទៀតថា ភ្លៀងធ្លាក់ខ្លាំង​បានធ្លាក់ចាប់តាំងតែពី​ថ្ងៃពុធមកម្ល៉េះ ដោយវាបានបង្ក​ជាគ្រោះទឹក​ជំនន់ និងការរអិលបាក់ដីភ្លាមៗ នៅក្នុងស្រុក​ជាច្រើន​នៅលើ​កោះ​ស៊ូម៉ាត្រា។ ចំណែកឯ​​អ្នកស្លាប់ ១៧នាក់ ត្រូវបានគេ រកឃើញនា​រយៈពេលបីថ្ងៃមកនេះ​ នៅឯខេត្តស៊ូម៉ាត្រាខាងជើង និង ០៥នាក់ ត្រូវគេរកឃើញ​នៅឯខេត្តស៊ូម៉ាត្រា​ខាងលិច ខណៈផ្ទះជាច្រើន ខ្នងក៏ត្រួវបាន​បំផ្លិចបំផ្លាញ​ផងដែរ។
គួរបញ្ជាក់ថា៖ គ្រោះមហន្តរាយនេះ​កើតមានឡើង​ នៅចំពេលដែលគេ​មើលឃើញថា ប្រទេស​ឥណ្ឌូណេស៊ី បានជួបគ្រោះមហន្តរាយធម្មជាតិផ្ទួនៗ ​ក្នុងរយៈពេលប៉ុន្មាន​ឆ្នាំចុងក្រោយ​នេះ។ ជាពិសេស​គឺជាគ្រោះរញ្ជួយដី និងរលកយក្ស​ស៊ូណាមិ កាលពីចុងខែកញ្ញា​កន្លងទៅ ដែលបានផ្ដាច់ជីវិត​មនុស្សច្រើនជាង ២,០០០នាក់ និង ៥,០០០នាក់ ត្រូវបានគេ​ជឿជាក់ថា បានបាត់ខ្លួន​ស្របពេលប្រតិបត្តិការ​តាមរក អ្នកនៅរស់រាន​មានជីវិតត្រូវ​បញ្ចប់៕