ទីបំផុត! រដ្ឋាភិបាលតួកគី ដោះលែងគ្រូគង្វាល លោក Brunson បន្ទាប់ពីរងសម្ពាធពីសហរដ្ឋអាមេរិក - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ទីបំផុត! រដ្ឋាភិបាលតួកគី ដោះលែងគ្រូគង្វាល លោក Brunson បន្ទាប់ពីរងសម្ពាធពីសហរដ្ឋអាមេរិក

13/10/2018
(អង់ការ៉ា)៖ រដ្ឋាភិបាលតួកគី បានយល់ព្រមដោះលែងគ្រូគង្វាលលោក Andrew Brunson ហើយបន្ទាប់ពីមានកិច្ចព្រមព្រៀងសម្ងាត់មួយជាមួយរដ្ឋាភិបាលអាមេរិក។ នេះបើតាមការចេញផ្សាយដោយមជ្ឈមណ្ឌល Stockholm Center for Freedom (SCF) នៅថ្ងៃសៅរ៍ ទី១៣ ខែតុលា ឆ្នាំ២០១៨។
តុលាការតួកគី បានសម្រេចចិត្តនៅថ្ងៃសុក្រសប្ដាហ៍នេះ ឱ្យដោះលែងលោក Brunson គឺជាជំហានថ្មីមួយដែលអាចឈាន ទៅដល់ការផ្សះផ្សាទំនាក់ទំនងរវាងសម្ព័ន្ធមិត្តណាតូទាំងពីរ។ លោក Brunson ត្រូវបានតុលាការតួកគីផ្តន្ទាទោសដាក់ ពន្ធនាគាររយៈពេល៣ឆ្នាំ និងមួយខែ ចាប់តាំងពីខែតុលា ឆ្នាំ២០១៦ ពីបទមានទំនាក់ទំនងជាមួយនឹងពួកសកម្មប្រយុទ្ធ ឃើដ និងជាអ្នកគាំទ្រចលនាធ្វើរដ្ឋប្រហារមិនបានសម្រេចនៅតួកគី។
ប៉ុន្តែ លោក Brunson បានច្រានចោលការចោទប្រកាន់នេះ ខណៈទីក្រុងវ៉ាស៊ីនតោន បានទាមទារឱ្យអាជ្ញាធរតួកគី ដោះលែងរូបលោកជាបន្ទាន់។ ដោយឡែក នៅក្រោមកិច្ចព្រមព្រៀងមួយ ដែលមន្រ្តីរដ្ឋបាលជាន់ខ្ពស់របស់ លោក ដូណាល់ ត្រាំ ដែលបានជួបជាមួយតួកគីបានឱ្យដឹងថា លោក Brunson ត្រូវបានដោះលែងបន្ទាប់ពីការចោទប្រកាន់ប្រឆាំង នឹងរូបលោកត្រូវបានទម្លាក់ចោលក្នុងសវនាការរបស់គាត់ ដែលធ្វើឡើងនៅថ្ងៃសុក្រសប្ដាហ៍នេះ។

គួរបញ្ជាក់ថា៖ លោកប្រធានាធិបតីតួកគី អឺដូហ្កាន់ និងមន្ត្រីរបស់លោកតែងតែនិយាយថា វាមិនអាចទៅរួចទេសម្រាប់ ការដោះលែងនេះ។ ប៉ុន្តែបន្ទាប់ពីមានសម្ពាធពីសហរដ្ឋអាមេរិក ពួកគេក៏បានដោះលែងលោក Brunson តាមសំណើរបស់ វ៉ាស៊ីនតោនទៅវិញ៕