ប៉ាគីស្ថានថ្លែងការពារចំណងសេដ្ឋកិច្ច​ជាមួយចិន បន្ទាប់ពី​រងការព្រមានអំពីអន្ទាក់បំណុល... - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ប៉ាគីស្ថានថ្លែងការពារចំណងសេដ្ឋកិច្ច​ជាមួយចិន បន្ទាប់ពី​រងការព្រមានអំពីអន្ទាក់បំណុល...

13/10/2018
(​អ៊ីស្លាម៉ាបាដ)៖ រដ្ឋាភិបាលប៉ាគីស្ថាន​នៅថ្ងៃសុក្រ​សប្ដាហ៍នេះ បានច្រានចោល​សេចក្ដីរាយការណ៍​​នាពេលថ្មីៗនេះរបស់ ប្រព័ន្ធផ្សព្វផ្សាយ​លោកខាងលិច ​ជុំវិញ​គំរោង​សេដ្ឋកិច្ច CPEC រវាងចិន និងប៉ាគីស្ថាន ដោយ​អះអាងថា វាជាសេចក្ដីរាយការណ៍​មិនត្រឹមត្រូវផ្អែកលើ​ព័ត៌មានមិនពិត និងគំនិត​ឯកតោភាគី។ នេះបើតាមការចេញ​ផ្សាយដោយ​ ទីភ្នាក់ងារព័តមាន​ចិនស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី១៣ ខែតុលា ឆ្នាំ២០១៨។
យោងតាមក្រសួង​ផែនការ អភិវឌ្ឍន៍ និងកំណែទម្រង់​ប៉ាគីស្ថាន ទីក្រុងអ៊ីស្លាម៉ាបាដ​បានជ្រើសរើសយក​ការវិនិយោគរបស់ចិន ក្រោមគំរោង​សេដ្ឋកិច្ច CPEC ដោយសារតែ​ការអំណោយផល​ផ្នែកហិរញ្ញវត្ថុ។ បន្ថែមពីលើនេះ​ក្រសួងបាន​បន្ថែមទៀតថា ចិនបាន​និងកំពុងគាំទ្រការអភិវឌ្ឍ​នៅក្នុងប្រទេស​ប៉ាគីស្ថាន ស្របពេល​ការវិនិយោគរបស់បរទេស​កំពុងធ្លាក់ចុះ ហើយសកម្មភាពសេដ្ឋកិច្ច​កំពុងជួបបញ្ហាខ្លះៗ ​ដោយសារតែកង្វះ​ខាតថាមពល និងហេដ្ឋារចនា​សម្ព័ន្ធ។
គួរបញ្ជាក់ថា៖ កាលពីប៉ុន្មាន​សប្ដាហ៍មុន សារព័ត៌មាន​លោកខាងលិចជាច្រើន ​បានចុះផ្សាយនូវការព្រមាន​របស់ក្រុមអ្នក​ជំនាញថា ប៉ាគីស្ថានអាចនឹងធ្លាក់ចូលក្នុង​អន្ទាក់បំណុល​របស់ចិន ក្រោមគំរោង​សេដ្ឋកិច្ច CPEC រវាងចិន និងប៉ាគីស្ថាន។
ទោះជាយ៉ាងនេះក្ដី ក្រសួងផែនការ អភិវឌ្ឍន៍ និងកំណែទម្រង់​ប៉ាគីស្ថាន​នៅតែអះអាង​ដដែលថា គំរោងសេដ្ឋកិច្ច CPEC អាចនឹង​ចាប់ផ្ដើមដំណើរការ​នៅឆ្នាំ ២០២១៕