សហព័ន្ធស្រូវអង្ករកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មានជុំវិញអង្ករកម្ពុជាឈ្នះពានរង្វាន់អង្ករល្អជាងគេបំផុត លើពិភពលោក ឆ្នាំ២០១៨ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សហព័ន្ធស្រូវអង្ករកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មានជុំវិញអង្ករកម្ពុជាឈ្នះពានរង្វាន់អង្ករល្អជាងគេបំផុត លើពិភពលោក ឆ្នាំ២០១៨

12/10/2018
(ភ្នំពេញ)៖ សហព័ន្ធស្តូវអង្ករកម្ពុជា នៅយប់ថ្ងៃទី១២ ខែតុលានេះ បានចេញសេចក្តីប្រកាសព័ត៌មានជុំវិញ អង្ករក្រអូបប្រណិតរបស់កម្ពុជា បានឈ្នះពានរង្វាន់ជាអង្ករល្អជាងគេបំផុត ក្នុងពិភពលោក សម្រាប់ឆ្នាំ២០១៨នេះ។
ការឈ្នះពានរង្វាន់អង្ករល្អបំផុតក្នុងពិភពលោក (Worlds Best Rice 2018) នេះ នៅក្នុងសន្និសីទស្រូវ-អង្ករ ពិភពលោកលើកទី១០ (10th World Rice Conference) ដែលរៀបចំដោយ The Rice Trader រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១០-១២ ខែតុលា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ ប្រទេសវៀតណា។
សូមជម្រាបថា៖ កម្ពុជាធ្លាប់គ្រប់គ្រងពានរង្វាន់អង្ករជាងគេបំផុត ក្នុងពិភពលោក រយៈពេល៣ឆ្នាំជាប់គ្នា គឺឆ្នាំ២០១២, ២០១៣ និង២០១៤ ហើយសម្រាប់ឆ្នាំក្រោយមកទៀត គឺឆ្នាំ២០១៥, ២០១៦ និង២០១៧ កម្ពុជាទទួលចំណាត់ថ្នាក់លេខ២ ប៉ុន្តែសម្រាប់ឆ្នាំ២០១៨នេះកម្ពុជា អាចយកពានរង្វាន់នេះ ត្រឡប់មកវិញហើយ៕