យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី១២ ខែតុលា៖ រកឃើញយានយន្ដល្មើសច្បាប់ ៦៥៧គ្រឿង និងផាកពិន័យ ៣៤៣គ្រឿង - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី១២ ខែតុលា៖ រកឃើញយានយន្ដល្មើសច្បាប់ ៦៥៧គ្រឿង និងផាកពិន័យ ៣៤៣គ្រឿង

12/10/2018
(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨នេះ ៖
  • កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៤,៣៩៤គ្រឿង រកឃើញល្មើសច្បាប់ ៦៥៧គ្រឿង (ម៉ូតូ៨៩%)
  • អប់រំ ៣១៤គ្រឿង
  • និងផាកពិន័យ ៣៤៣គ្រឿង
នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​នៅថ្ងៃទី១២ ខែតុលានេះ៖
  • ត្រួតពិនិត្យរួមបានចំនួន ១,៧៧០គ្រឿង
  • អប់រំ ១១២គ្រឿង
  • និងផាកពិន័យ ៣២៩គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល១២ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី១២ ខែតុលានេះ៖
  • នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៣៧,៥៤០គ្រឿង រកឃើញយានយន្តល្មើស ៨,១២៥ (ម៉ូតូ៨៣%) ក្នុងនោះអប់រំ ២,១២៨គ្រឿង និងផាកពិន័យ ៥,៩៩៧គ្រឿង៕