ស្ដ្រីម្នាក់ចងកសម្លាប់ខ្លួនភ្ជាប់និងដើមឈើ ដោយមិនដឹងមូលហេតុ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ស្ដ្រីម្នាក់ចងកសម្លាប់ខ្លួនភ្ជាប់និងដើមឈើ ដោយមិនដឹងមូលហេតុ

05/10/2018
ភ្នំពេញ៖ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលនៅចំណុចដីរវាលស្រែ ស្ថិតនៅភូមិ ភ្លើងឆេះរទេះខាងលិច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពី វេលាម៉ោង​ ១៤:០០នាទី​ ថ្ងៃទី​ ០៣​ ខែតុលា​ ឆ្នាំ​២០១៨​ ។

សត្រ្ត្តី្តដែលធ្វើអត្តឃាតឈ្មោះ ហែន ណាវី ភេទស្រី អាយុ ៥២ ឆ្នាំ មុខរបរ មន្ត្រីរាជការ មានស្រុកកំណើតនៅភូមិ ពាណិជ្ជកម្ម ឃុំរកាធំ ស្រុកច្បារមន ខេត្ត កំពង់ស្ពឺ តាមការបំភ្លឺរបស់ឈ្មោះ សៀង វិសាល ភេទប្រុស ២៨ឆ្នាំ មុខរបរបុគ្គលិក ធនាគារ ត្រូវជាកូន បានអោយដឹងថា នៅមុនពេលកើតហេតុ កាលពីថ្ងៃ ចន្ទ័ ជននេះបានចេញពីផ្ទះដើម្បីឡើង មកបើកថ្នាំ នៅមន្ទីរពេទ្យ (ឯកជនមួយ មិនស្គាល់ឈ្មោះ)ព្រោះគាត់ មានជំងឺ ប្រចាំកាយ ពេលមកដល់ ភ្នំពេញ គាត់បានមកស្នាក់នៅ ផ្ទះបងប្អូន នៅភូមិកើតហេតុខាងលើ។

ខណៈកាលពីព្រឹក មុនពេលកើតហេតុ ជននេះបានជួយលក់បន្លែ បងប្អូន លុះដល់ ថ្ងៃ បន្តិច បាត់ គាត់មិនដឹងទៅណាទេ នៅពេលនោះ បងប្អូនទាំងអស់ គ្នាដើររកគាត់ ក៏ ឃើញ ចងកសម្លាប់ខ្លួនបាត់ទៅហើយ ។

បន្ទាប់មកបានរាយការណ៍ទៅប៉ូលិស តែម្ដង ក្រោយការ ត្រួតពិនិត្យ និងកោសល្យវិច្ចយ័ របស់សមត្ថកិច្ចជំនាញបានអោយដឹងថា រូបគាត់ពិតជាស្លាប់ដោយសារ ចងកសម្លាប់ខ្លួន ពិតប្រាកដមែនហើយបានប្រគល់ សព ទៅអោយ ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ៕