ព្យុះទីហ្វុងមួយ​ទៀតហើយមាន​ឈ្មោះថា «កង្រី» កំពុងសំដៅ​ទៅវាយប្រហារ​ប្រទេសជប៉ុន! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ព្យុះទីហ្វុងមួយ​ទៀតហើយមាន​ឈ្មោះថា «កង្រី» កំពុងសំដៅ​ទៅវាយប្រហារ​ប្រទេសជប៉ុន!

04/10/2018
(តូក្យូ)៖ ក្នុងពេលត្រឹម​តែមួយខែប៉ុណ្ណោះ ព្យុះទីហ្វុងថ្មីមួយ​ផ្សេងទៀត កំពុងសំដៅឆ្ពោះមក​វាយប្រហារលើប្រទេស​ជប៉ុន ខណៈតំបន់ប្រឈមមុខ​​កំពុងតែត្រៀម​ដើម្បីការពារសុវត្ថិភាព។ នេះបើ​តាមការ​ដកស្រង់ការផ្សាយចេញ​ពីសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៤ ខែតុលា ឆ្នាំ២០១៨។
បើតាមការព្យាករណ៍​របស់​មជ្ឈមណ្ឌលតាមដាន​​ព្យុះទីហ្វុង JTWC ដែលមានមូលដ្ឋាន​នៅតៃវ៉ាន់ ព្យុះទីហ្វុង​ឈ្មោះថា កង្រី (Kong-rey) ​ត្រូវគេរំពឹងថា នឹងធ្វើដំណើរទៅរកសមុទ្រ​ជប៉ុន នាថ្ងៃសៅរ៍ចុង​សប្តាហ៍នេះ ខណៈគិតត្រឹម​យប់មិញនេះ ចំណុចកណ្តាល​របស់ព្យុះស្ថិតនៅ​ចម្ងាយជាង ៥៥០គីឡូម៉ែត្រ ភាគខាងត្បូង​មូលដ្ឋាន​ទ័ពអាកាស កាដេណា (Kadena) លើកោះ​អូគីណាវ៉ា (Okinawa)។
គួរជម្រាបថា៖កាលពីប៉ុន្មាន​ថ្ងៃមុន​ព្យុះទីហ្វុង ត្រាមី (Trami) បានបោកបក់​ទៅលើប្រទេស​ជប៉ុន ដោយបានផ្តាច់ជីវិត​​មនុស្ស ​០២នាក់ និង​បង្ក​ឲ្យ​របួសជាង ១២០នាក់ រួមជាមួយបញ្ហា​រាំងស្ទះជាច្រើនផ្សេង​ទៀត ខណៈកាល​ពីថ្ងៃទី០៤ ខែកញ្ញា ព្យុះទីហ្វុង​ឈ្មោះថា ជែប៊ី (Jebi) បានវាយ​លុក​ទៅលើ​ភាគខាងលិច​ជប៉ុន ដោយបានសម្លាប់​មនុស្ស​យ៉ាងតិច​ ១១នាក់ និង​ជាច្រើន​នាក់ទៀតរងរបួស ហើយ​វាត្រូវគេចាត់​ទុកថា ជាព្យុះទីហ្វុង​អាក្រក់បំផុត​សម្រាប់ជប៉ុន ក្នុងអំឡុង​ពេល ២៥ឆ្នាំ ចុងក្រោយនេះ៕