ប្រាក់បៀវត្សខែតុលា និងប្រាក់ឧបត្ថម្ភបុណ្យភ្ជុំបិណ្ឌ៥ម៉ឺនរៀល សម្រាប់មន្ត្រីរាជការ ត្រូវបានផ្ទេរចូលគណនីផ្ទាល់មន្រ្តី ទាំងរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួចរាល់ហើយ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ប្រាក់បៀវត្សខែតុលា និងប្រាក់ឧបត្ថម្ភបុណ្យភ្ជុំបិណ្ឌ៥ម៉ឺនរៀល សម្រាប់មន្ត្រីរាជការ ត្រូវបានផ្ទេរចូលគណនីផ្ទាល់មន្រ្តី ទាំងរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួចរាល់ហើយ!

04/10/2018
(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨ អគ្គនាយកដ្ឋានរតនាគារជាតិ បានបញ្ចប់ការផ្ទេរប្រាក់បៀវត្សសម្រាប់ខែតុលា ឆ្នាំ២០១៨ និងប្រាក់ឧបត្ថម្ភក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ (៥ម៉ឺនដុល្លារ) ចូលក្នុងគណនីផ្ទាល់របស់មន្រ្តីម្នាក់ៗ របស់គ្រប់រដ្ឋបាលថ្នាក់ជាតិ (ក្រសួង ស្ថាប័ន និងអង្គភាព ថ្នាក់កណ្តាល) និងចូលក្នុងគណនីភ្នាក់ងារ បើកផ្តល់របស់គ្រប់រដ្ឋបាលថ្នាក់ក្រោមជាតិ (រាជធានី ខេត្ត) រួចរាល់ទាំងស្រុងហើយ។
តាមរយៈ Facebook ផ្លូវការរបស់ខ្លួន អគ្គនាយកដ្ឋានរតនាគារជាតិ បានបញ្ជាក់ផងដែរថា ក្នុងករណីមន្ត្រីរាជការ នៅមិនទាន់ឃើញសាច់ប្រាក់ នៅក្នុងគណនីធនាគាររបស់ខ្លួន សូមមេត្តាទំនាក់ទំនងដោយផ្ទាល់ ទៅភ្នាក់ងារបើកផ្តល់របស់អង្គភាពសាម៉ី។

សូមជម្រាបថា៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីពេលថ្មីៗនេះ បានចេញអនុក្រឹត្យ ស្តីពីការផ្តល់ប្រាក់បៀវត្សខែតុលា និងខែវិច្ឆិកា និងប្រាក់ឧបត្ថម្ភក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ សម្រាប់ឆ្នាំ២០១៨ ជូនទៅមន្ត្រីរាជការទាំងអស់។
ក្នុងអនុក្រឹត្យបានកំណត់ឲ្យក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបើកប្រាក់បៀវត្ស ប្រាក់កម្រៃ និងប្រាប់ឧបត្ថម្ភប្រចាំខែតុលា របស់មន្ត្រីរាជការ បុគ្គលិក កម្លាំងប្រដាប់អាវុធ និវត្តជន សមាជិកក្រុមប្រឹក្សា និងមន្ត្រីផ្សេងៗទៀត ឲ្យបានរួចរាល់នៅសប្តាហ៍ទី១ នៃខែតុលា និងប្រចាំខែវិច្ឆិកា ឲ្យបានរួចរាល់នៅសប្តាហ៍ទី២ នៃខែវិច្ឆិកា ឆ្នាំ២០១៨។

គួរបញ្ជាក់ថា៖ រាជរដ្ឋាភិបាលនឹងចំណាយថវិកាជាង ៧លានដុល្លារអាមេរិក ដោយមន្ត្រីរាជការម្នាក់ៗ ទទួលបាន ៥ម៉ឺនរៀល ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ៕