កោះតៃវ៉ាន់នៅតែ​បញ្ជាទិញអាវុធ​ពីអាមេរិក ដែលមាន​តម្លៃជាង៣៣០លានដុល្លារ ទោះបីជា​ត្រូវចិនគំរាមយ៉ាង​ក៏ដោយ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

កោះតៃវ៉ាន់នៅតែ​បញ្ជាទិញអាវុធ​ពីអាមេរិក ដែលមាន​តម្លៃជាង៣៣០លានដុល្លារ ទោះបីជា​ត្រូវចិនគំរាមយ៉ាង​ក៏ដោយ!

04/10/2018
(តៃប៉ិ)៖ កោះតៃវ៉ាន់​កំពុងបញ្ជាទិញអាវុធ តាមការកំ​ណត់គោលដៅ​ចំនួន ១៨គ្រឿង សម្រាប់បំពាក់​លើយន្ដហោះចម្បាំង F-16 ក្រោម​ក្របខ័ណ្ឌនៃកិច្ចព្រមព្រៀង​ទិញបរិក្ខា​យោធា​អាមេរិក​ដែល​មានតម្លៃជាង ៣៣០លានដុល្លារ ទោះបី​ជាទីក្រុង​ប៉េកាំង​បានគំរាម​ជាច្រើនដងរួចហើយ​ក៏ដោយ។ នេះបើតាមការ​ចេញផ្សាយដោយ​សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែតុលា ឆ្នាំ២០១៨។
ជុំវិញគំរោង​ទិញអាវុធនេះ ក្រុមហ៊ុនផលិត​អាវុធអាមេរិក Lockheed Martin អាវុធកំណត់​គោលដៅ ឬគេស្គាល់ជា​ភាសាអង់គ្លេស​ថា Sniper Advanced Targeting Pod (ATP) គឺជាប្រភេទ​អាវុធដែលបំពាក់លើ​យន្ដហោះចម្បាំង ដោយវា​មានសមត្ថភាពខ្ពស់ ក្នុងការកំណត់គោលដៅ ចាប់សញ្ញារបស់សត្រូវជាមួយប្រព័ន្ធឡាស៊ែរ ព្រមទាំងប្រព័ន្ធ GPS ពាំគ្រាប់មីស៊ីលតម្រង់ទៅរកគោលដៅ​សត្រូវផងដែរ។
ប៉ុន្តែទន្ទឹមគ្នា ទីក្រុងប៉េកាំង​បានសម្ដែងការជំទាស់យ៉ាងខ្លាំង​នឹងគំរោងលក់អាវុធ​អាមេរិកឱ្យកោះ​តៃវ៉ាន់ ដែលខ្លួនចាត់ទុក​ជាខេត្តមួយ​របស់ចិនតែ​ប៉ុណ្ណោះ។ មិនតែ​ប៉ុណ្ណោះ ចិនក៏បាន​អំពាវនាវជាច្រើនលើក​ទៀត​ផងដែរ ឱ្យទីក្រុងវ៉ាស៊ីនតោន​លុបចោលគំរោង នេះដើម្បីទប់ស្កាត់​ជម្លោះ ឬភាពតានតឹង​ផ្ទុះឡើង​ជាថ្មី។
គួរបញ្ជាក់ថា៖ ក្រសួងការបរទេស​អាមេរិកអាវុធជាច្រើន​ទៀត នៅក្រោមកិច្ចព្រមព្រៀង​រវាងអាមេរិក និងតៃវ៉ាន់ គឺមានគោលដៅ​បំពាក់ ឬជំនួសសម្រាប់​យន្ដហោះ​ចម្បាំង F-16, C-130, F-5 និងយន្ដហោះចម្បាំង​តៃវ៉ាន់​ដទៃទៀត៕