សម្រាប់ប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តទាំង១៧នេះ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំរថយន្តក្រុង ១២០គ្រឿង សម្រាប់ដឹកជញ្ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ កម្មករ កម្មការិនី ពីរាជធានីភ្នំពេញទៅបណ្ដាខេត្ត និងពីបណ្ដាខេត្តមករាជធានីភ្នំពេញរយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី ០៦ ដល់ ១១ខែតុលា ឆ្នាំ២០១៨ ដោយចេញដំណើរចាប់ពីម៉ោង ៥ កន្លះព្រឹក។
បណ្ដាខេត្តទាំង១៧នោះមានដូចជា៖ ស្វាយរៀង ព្រៃវែង តាកែវ កែប កំពត កំពង់ស្ពឺ ព្រះសីហនុ កំពង់ឆ្នាំង ពោធិ៍សាត់បាត់ដំបង បន្ទាយមានជ័យ កំពង់ធំ សៀមរាប កំពង់ចាម ត្បូងឃ្មុំ ក្រចេះ និងខេត្តស្ទឹងត្រែង។
សូមមកមើលចំណតរង់ចាំដូចខាងក្រោមនេះ៖
- នៅផ្លូវជាតិលេខ១ នឹងធ្វើដំណើរទៅកាន់ខេត្ត ស្វាយរៀង ព្រៃវែង តាកែវ ចំណតចេញដំណើរនៅផ្លូវ៦០ម៉ែត្រ ទល់មុខក្រុមហ៊ុនលក់រថយន្តម៉ែកស៊ីដេសបិន
- នៅផ្លូវជាតិលេខ២ នឹងធ្វើដំណើរទៅកាន់ខេត្ត តាកែវ កែប ចំណតចេញដំណើរនៅផ្លូវ៦០ម៉ែត្រ ទល់មុខក្រុមហ៊ុនលក់រថយន្តម៉ែកស៊ីដេសបិន
- នៅផ្លូវជាតិលេខ៣ នឹងធ្វើដំណើរទៅកាន់ខេត្ត កំពត ចំណតចេញដំណើរនៅផ្សារសិនជូរីផ្លាហ្សា
- នៅផ្លូវជាតិលេខ៤ នឹងធ្វើដំណើរទៅកាន់ខេត្ត កំពង់ស្ពឺ ព្រះសីហនុ ចំណតចេញដំណើរនៅផ្សារសិនជូរីផ្លាហ្សា
- នៅផ្លូវជាតិលេខ៥ នឹងធ្វើដំណើរទៅកាន់ខេត្ត កំពង់ឆ្នាំង ពោធិ៍សាត់បាត់ដំបង បន្ទាយមានជ័យ ចំណតចេញដំណើរនៅសួនច្បារឫស្សីកែវ
- នៅផ្លូវជាតិលេខ៦ នឹងធ្វើដំណើរទៅកាន់ខេត្ត កំពង់ធំ សៀមរាប ចំណតចេញដំណើរនៅផ្លូវបេតុងតំបន់អភិវឌ្ឍជ្រោយចង្វាខាងជើងរង្វង់មូលព្រហ្មមុខ៤
- នៅផ្លូវជាតិលេខ៦,៧ នឹងធ្វើដំណើរទៅកាន់ខេត្ត កំពង់ចាម ចំណតចេញដំណើរនៅផ្លូវបេតុងតំបន់អភិវឌ្ឍជ្រោយចង្វាខាងជើងរង្វង់មូលព្រហ្មមុខ៤
- នៅផ្លូវជាតិលេខ៦,៨ នឹងធ្វើដំណើរទៅកាន់ខេត្ត ត្បូងឃ្មុំ ក្រចេះ និងខេត្តស្ទឹងត្រែង ចំណតចេញដំណើរនៅគីឡូម៉ែត្រលេខ៩៕