ទីបំផុតតុលាការសម្រេចឃុំខ្លួន មេខ្លោងរបស់ក្រុមជួញដូរអាវុធខុសច្បាប់ ដែលចង់ផ្តួលរំលំរាជរដ្ឋាភិបាល - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ទីបំផុតតុលាការសម្រេចឃុំខ្លួន មេខ្លោងរបស់ក្រុមជួញដូរអាវុធខុសច្បាប់ ដែលចង់ផ្តួលរំលំរាជរដ្ឋាភិបាល

04/10/2018
(ភ្នំពេញ)៖ ទីបំផុត! ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក អឹម វណ្ណៈ នៅព្រលប់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨នេះ បានសម្រចឃុំខ្លួន បុរសជាប់សង្ស័យជាមេខ្លោងរបស់ក្រុមជួញដូរអាវុធខុសច្បាប់ទាំង៨នាក់ ដែលចង់ផ្តួលរំលំរាជរដ្ឋាភិបាលនោះ ដាក់ពន្ធនាគារព្រៃសជាបណ្តោះអាសន្នហើយ។ នេះបើតាមមន្រ្តីជាន់ខ្ពស់តុលាការក្រុងភ្នំពេញ ដែលបានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន​​​ VOB News ប្រចាំតុលាការ។
ការសម្រេចឃុំខ្លួន ធ្វើឡើងបន្ទាប់ពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ុ សុភ័ក្រ្ត ចោទប្រកាន់ជននេះ រៀបចំចាត់តាំងក្រុមជនប្រដាប់អាវុធសន្និធិអាវុធ និងរឿងផ្ទុះដោយគ្មានការអនុញ្ញាត និងបទ៖ ចូលរួមក្នុងក្រុមជនប្រដាប់អាវុធតាមមាត្រា៤៨៥ មាត្រា ៤៨៦ និងមាត្រា៤៨៨ នៃក្រមព្រហ្មទណ្ឌ។
ជនសង្ស័យជាមេក្លោងរូបនេះ មានឈ្មោះ ប៊ុន ប្រសើរ អាយុ៤២ឆ្នាំ ឈ្មោះហៅក្រៅ ថង ឌី នៅភូមិកំប្រាក់ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ជាសមាជិកចលនារណសិរ្យ​រំដោះជាតិខ្មែរ។ ក្នុងប្រតិបត្តិការនោះ កម្លាំងនគរបាលដកហូតបាន កាំភ្លើង AK ៤៧មួយដើម, អាវុធខ្លីមួយដើម, គ្រាប់បែក​៤គ្រាប់, កាមេរ៉ា​១គ្រឿង, កំព្យូទ័រ១គ្រឿង, ម្សៅក្រាមពណ៌ស​១គីឡូក្រាម, ម្សៅពណ៌លឿង១គីឡូក្រាម, កាំជ្រូចដែលអាចកែច្នៃធ្វើគ្រាប់បែក, កែវឆ្លុះ​៣គ្រឿង និងលិខិតឆ្លងដែន១​។
ជននេះត្រូវបាន​កម្លាំងសមត្ថកិច្ច បើកចាប់ខ្លួនបាន​ នៅរសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ នៅក្នុងទឹកដីខេត្តព្រះវិហារ បន្ទាប់ពីបក្ខពួករបស់គេចំនួន ៨នាក់ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ នៅរាជធានីភ្នំពេញ ខេត្តកំពត និងខេត្តពោធិ៍សាត់ ជាមួយនឹងការដកហូតអាវុធជិត៣០ដើម ចាប់ពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ រហូតមក។
ជនត្រូវចោទទាំង៨នាក់ ត្រូវបានចៅក្រមស៊ើបសួរ សម្រេចដាក់ពន្ធនាគារជាបណ្តោះអាសន្នៅ ដើម្បីរង់ចាំវិនិច្ឆ័យទោសនៅពេលក្រោយ ក្រោមការចោទប្រកាន់២បទល្មើសដូចគ្នា គឺបទ «រៀបចំចាត់តាំងក្រុមជនប្រដាប់អាវុធ សន្និធិអាវុធ និងរឿងផ្ទុះដោយគ្មានការអនុញ្ញាតិ និងបទ៖​ចូលរួមក្នុងក្រុមជនប្រដាប់អាវុធ តាមមាត្រា៤៨៥ មាត្រា ៤៨៦ និងមាត្រា៤៨៨ នៃក្រមព្រហ្មទណ្ឌ»៕