ខេត្តពោធិ៍សាត់៖ ភាគីពាក់ព័ន្ធចង់ឃើញការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសមានតុល្យភាពរវាងថ្នាក់ជាតិនិងថ្នាក់មូលដ្ឋាន ផ្លូវទៅកាន់តំបន់សេដ្ឋកិច្ចពិសេសថ្មដាក្នុងខេត្តពោធិ៍សាត់តំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជាគឺមានចំនួន៣៨កន្លែងគិតត្រឹមឆ្នាំ២០១៦ ។
ភាគីពាក់ព័ន្ធទទួលស្គាល់ថា តំបន់សេដ្ឋកិច្ចពិសេសទាំងនោះ ពិតជាបានជួយជំរុញកំណើនសេដ្ឋកិច្ចជាតិប្រចាំឆ្នាំមែន។ ប៉ុន្តែអ្នកសិទ្ធិមនុស្ស រកឃើញថា ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសនៅមានការខ្វះចន្លោះខាងការវាយតម្លៃផលប៉ះពាល់ ធ្វើឲ្យសហគមន៍មូលដ្ឋានត្រូវរងការបណ្តេញចេញ។ ទោះជាយ៉ាងណា ខាងរដ្ឋាភិបាលបានបញ្ជាក់ថា ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសគឺមានផលប្រយោជន៍ច្រើនជាងផលប៉ះពាល់៕