សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីបូជាសពលោក នៃ ប៉េណា អនុប្រធានទី១ព្រឹទ្ធសភា - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីបូជាសពលោក នៃ ប៉េណា អនុប្រធានទី១ព្រឹទ្ធសភា

03/10/2018
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ៩រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័កព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨ នេះ សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីបូជាសព លោក នៃ ប៉េណា អនុប្រធានទី១ព្រឹទ្ធសភា ដែលបានទទួល​មរណភាព​ កាលពីវេលាម៉ោង១៣៖០០នាទី ថ្ងៃសៅរ៍​ ទី២៩​ ខែកញ្ញា​ ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ ក្នុងជន្មាយុ៧៤ឆ្នាំ ដោយរោគាពាធ។
សពលោក នៃ ប៉េណា អនុប្រធានទី១នៃព្រឹទ្ធសភា ត្រូវបានដង្ហែពីគេហដ្ឋានរបស់លោក ឆ្ពោះទៅកាន់ឈាបនដ្ឋានខាងមុខវត្តបទុមវត្តី រាជធានីភ្នំពេញ ដើម្បីបូជាទៅតាមប្រពៃណី នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨នេះ។
ស្ថិតក្នុងវេលាដ៏សោកសង្រេង​នេះ​ សម្តេចតេជោនាយករដ្ឋមន្ត្រី និងមន្ត្រីនៃរាជរដ្ឋាភិបាលទាំងអស់​បានសម្តែងនូវសមានទុក្ខដ៏ក្តុកក្តួល​ សោកស្តាយ​ អាឡោះ​អាល័យ​ជាទីបំផុត​ និងសូមចូលរួមរំលែកទុក្ខជាមួយ​ក្រុមគ្រួសារ​នៃសព។ សម្តេចតេជោ ហ៊ុន សែន ចាត់ទុកថា មរណភាពរបស់ លោក នៃ ប៉េណា ​គឺជាការបាត់បង់កុលបុត្រខ្មែរដ៏ឆ្នើមមួយរូប ពោរពេញដោយឆន្ទៈមនសិការ ក្នុងការបម្រើបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ គ្រប់កាលៈទេសៈ៕