ភ្នំពេញ៖ សាលារាជធានីភ្នំពេញ បានដាក់លក្ខខណ្ឌមួយចំនួនដល់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យក្នុងការរៀបចំទិវាគ្រូបង្រៀនពិភពលោកនៅថ្ងៃទី៥ខែតុលាខាងមុខ។
តាមសេចក្តីប្រកាសគឺអាជ្ញាធរមិនឲ្យមានការហែក្បួនតាមការស្នើរបស់សមាគមនោះទេ តែបានអនុញ្ញាតឲ្យជួបជុំមនុស្សចំនួន២០០នាក់នៅទីលានប្រជាធិបតេយ្យក្នុងខណ្ឌឬស្សីកែវ ខណៈសមាគមគ្រោងជួបជុំសមាជិក៥០០នាក់។
លោកស្រី អ៊ុក ឆាយាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានអះអាងថា សមាគមនេះ មិនយល់ព្រមជួបជុំគ្នានៅទីលានប្រជាធិបតេយ្យដែលនៅឆ្ងាយពីកន្លែងមនុស្សច្រើននោះទេ តែលក្ខខណ្ឌផ្សេងទៀតសមាគមនេះព្រមទទួលយក៕
