រដ្ឋាភិបាលតួកគី​បើកការស៊ើបអង្កេត​លើមនុស្សជាង ៦០០,០០០នាក់ ដែលជាប់ទាក់ទង​នឹងអង្គការភេរវកម្ម​ប្រដាប់អាវុធ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

រដ្ឋាភិបាលតួកគី​បើកការស៊ើបអង្កេត​លើមនុស្សជាង ៦០០,០០០នាក់ ដែលជាប់ទាក់ទង​នឹងអង្គការភេរវកម្ម​ប្រដាប់អាវុធ!

08/10/2018
(ស្តុកហូម)៖ អាជ្ញាធរតួកគីបាន និងកំពុងធ្វើការស៊ើប​អង្កេតមនុស្សសរុប ៦១២,៣៤៧នាក់ នៅទូទាំងប្រទេស​តែម្តង ដោយពួកគេត្រូវបាន​ដាក់ការសង្ស័យថា មានជាប់ពាក់ព័ន្ធ​នឹងអង្គការ​ភេរវកម្ម​ប្រដាប់អាវុធ នៅអំឡុងពេលពីរឆ្នាំ​កន្លងទៅនេះ។ នេះបើតាមការ​ចេញផ្សាយ​របាយការណ៍​ពីវែបសាយ stockholmcf.org ដែលត្រូវបានដក​ស្រង់នាល្ងាចថ្ងៃចន្ទ ទី០៨ ខែតុលា ឆ្នាំ២០១៨។
របាយការណ៍ខាង​លើនេះបានបន្តទៀតថា តួលេខខាងលើនេះ គឺត្រូវបាន​បញ្ចេញដោយ​ក្រសួងយុត្តិធម៌​នៃប្រទេសតួកគី ដោយក្នុងចំណោម​មនុស្សទាំងជាង ៦សែននាក់នោះ ៤៥៧,៤២៥ ត្រូវបានស៊ើបអង្កេត​រួចរាល់ និងសល់​ប៉ុន្មានទៀត កំពុងស្ថិតនៅ​ក្នុងគោលដៅ​នៃការស៊ើប​អង្កេត ដោយយោងតាមច្បាប់​ប្រឆាំងភេរវកម្មរបស់តួកគីមាត្រា ៣១៤។
បើយោងតាមច្បាប់នេះ​ កាលពីប៉ុន្មានឆ្នាំមុន​មនុស្សសរុបតែ ៦៥,៣០៨នាក់ប៉ុណ្ណោះត្រូវបាន​ស៊ើបអង្កេត ប៉ុន្តែនៅក្នុងឆ្នាំ២០១៦ ក្រោយការផ្ទុះអំពើរដ្ឋប្រហារមិនបានសម្រេចមក មនុស្ស​ប្រមាណ ១៥៥,០០០នាក់ ត្រូវបានស៊ើបអង្កេត​ពាក់ព័ន្ធនឹងអំពើភេរវកម្ម និងចំនួនមានការកើនឡើង​ជាបន្តបន្ទាប់​មកដល់ឆ្នាំ២០១៨នេះ សរុបរហូត​ដល់ទៅ ៦១២,៣៤៧នាក់។

គួរបញ្ជាក់ថា៖ ចាប់តាំងពី​រដ្ឋប្រហារ​យោធាបរាជ័យ​កាលពីខែកក្កដា ឆ្នាំ២០១៦ ប្រទេសតួកគី​ត្រូវបានដាក់ឲ្យ​ស្ថិតនៅក្នុងគ្រាអាសន្ន​អស់រយៈពេលពីរឆ្នាំ ដោយក្នុងអំឡុងពេល​នោះ ព្រឹត្តិការណ៍​សំខាន់ៗ​បានកើតឡើងដូចជា ការធ្វើវិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដើម្បីឲ្យប្រធានាធិបតី​មានសិទ្ធិ​អំណាចខ្លាំង​ជាងមុន និងការបោះឆ្នោត​​សកលនៅក្នុងឆ្នាំ២០១៨នេះ ដែលគណបក្ស​កាន់អំណាច AKP របស់ប្រធានាធិបតី​តួកគីលោក Tayyip Erdogan ជាអ្នកទទួល​បានជោគជ័យ៕