ភ្នំពេញ៖ សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ២៣ កញ្ញា បានជំរុញឲ្យមានការធ្វើវិសោធនកម្មច្បាប់ ស្តីពី ការគ្រប់គ្រងព្រៃឈើ ដើម្បីឈានទៅបង្ក្រាបនិងការពារព្រៃឈើនៅក្នុងប្រទេសកម្ពុជា។
អន្តរាគមន៍នេះ បានធ្វើឲ្យ សកម្មជនការពារព្រៃឈើមួយចំនួននៅក្នុងប្រទេសកម្ពុជាបានសំដែងការអបអរសាទរនិងគាំទ្រ ចំពោះការប្តេជ្ញាចិត្តរបស់លោកឧបនាយករដ្ឋមន្ត្រី ស ខេង ប៉ុន្តែពួកគេបានដាក់ជាសំណួរថា តើអន្តរាគមន៍របស់សម្តេច ស ខេង បទល្មើសព្រៃឈើនៅកម្ពុជានឹងត្រូវកាត់បន្ថយឬទេ? តើបទល្មើសព្រៃឈើនៅកម្ពុជា សព្វថ្ងៃដោយសារតែកង្វះខាតច្បាប់ ឬបណ្តាលមកពីការអនុវត្តនៅធូរលង់៕