អស់ទាស់មេភូមិស្វាយជាតិ កៀងគរពលរដ្ឋរារាំងប្រឆាំងលិខិតបទដ្ឋានគតិយុត្តរបស់ទេសរដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អស់ទាស់មេភូមិស្វាយជាតិ កៀងគរពលរដ្ឋរារាំងប្រឆាំងលិខិតបទដ្ឋានគតិយុត្តរបស់ទេសរដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា

25/09/2018
ខេត្តបាត់ដំបង៖ អស់រយៈពេលជាង១ខែមកហើយ ដែលលិខិតរបស់ឯកឧត្តមទេស រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានចុះហត្ថលេខានឹងចម្លងជូនទៅទីស្តីការគណៈរដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ រដ្ឋបាលខេត្តបាត់ដំបង រដ្ឋបាលស្រុកសង្កែ មន្ទីរធម្មការខេត្តនឹងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ដើម្បីបញ្ចប់នឹងបញ្ឈប់ភាពអធិករណ៍ដែល លោកមេភូមិបានកៀងគរពលរដ្ឋដោយចោទប្រកាន់ទៅលើព្រះតេជគុណម៉ៅ សុខ ព្រះគ្រូចៅអធិការវត្តស្វាយជាតិស្ថិតនៅ ភូមិស្វាយជាតិ ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបងដោយចោទព្រះអង្គប្រព្រឹត្តមាតុគ្រាម(ប្រព្រឹត្តខុសដោយមានស្រ្តីនៅក្នុងកុដិជាមួយ)ទាំងគ្មានភស្តុតាង។

ដំណើររឿងគឺព្រះគ្រូចៅអធិការម៉ៅ សុខ បានរៀបចំជួសជុលកុដិជាថ្មី ដោយពេលនោះព្រះអង្គបានចូលទៅគង់នៅក្នុងរោងស្គរបណ្តោះអាសន្ន រងចាំការជួសជុលកុដិហើយ ។ ខណៈគ្រានោះដែរព្រះតេជគុណ ម៉ៅ សុខ បានស្គាល់អ្នកស្រី ប៉ាន ស្រីរ័ត្នដែលត្រូវជាប្រពន្ធជាងធ្វើកុដិឈ្មោះ អ៊ុត នួន ហើយពេលក្រោយមកនោះ ព្រះតេជគុណបានខលទូរស័ព្ទខ្ចីបច្ច័យពីអ្នកស្រី ប៉ាន ស្រីរ័ត្ន៥០០$ដុល្លា ដើម្បីរៀបចំធ្វើបុណ្យផ្កាប្រាក់ប្រមូលបច្ច័យជួសជុលកុដិ។

ក្រោយមកស្រ្តីឈ្មោះ ប៉ាន ស្រីរ័ត្ន បានយក បច្ច័យចំនួន៩០០,០០០,រៀលគត់ មកប្រគេនព្រះតេជគុណម៉ៅ សុខនៅក្នុងរោងស្គរតែម្តង ដោយខណៈនោះមានបុរសម្នាក់អតីតអ្នកបួសលាបំណន់ឈ្មោះ ងិន សាលី បានឃើញ ក៏ដើរនិយាយមូលបង្កាច់តៗគ្នាថា ចៅអធិការ ប្រព្រឹត្តិមាតុគ្រាម (ការអោយស្រ្តីនៅក្នុងទីសំណាក់ កុដិ)ក្នុងរោងស្គរ រហូតបង្ករ អធិករណ៍ ជេរប្រមាថនឹងប្តឹងផ្តល់ចៅអធិការគ្មានភស្តុតាងនឹងបាន រារាំងនឹងដកចៅអធិការទៀតផងដោយមានការបែកចែក បក្សពួកអាចារ្យ និងអាចារ្យ សង្ឃនឹងសង្ឃ។ 

ក្រោយមកក្រុមអធិការកិច្ចក្រសួងធម្មការ នឹងសាសនាបានចុះស៊ើបអង្កេតនឹងយល់ឃើញថាការចោទប្រកាន់នេះមិនពិត ហើយព្រមទាំងអោយរក្សាតួនាទីចៅអធិការនៅដដែល នឹងចាត់អោយមន្ទីធម្មការ និងសាសនាខេត្តបាតំបងបោះឆ្នោតរើសអាចារ្យគណៈកម្មការ សារជាថ្មីទៀតផង។ប៉ុន្តែអ្វីដែលគួរអោយអស្ចារ្យ នឹងងៀងឆ្ងល់នោះបែរជាលោក មេភូមិ ស្វាយជាតិ កៀងគរពលរដ្ឋរារាំងមិនអោយចៅអធិការចូលវត្ត នឹងបែរជាប្រឆាំងលិខិតបទដ្ឋានគតិយុត្តិរបស់ទេសរដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែនទៅវិញ នោះមាន័យថាលោកមេភូមិកំពុងប្រឆាំងផ្ទុយនិងច្បាប់។

ប្រជាពលរដ្ឋទូទាំងប្រទេស ពិសេសអ្នកខេត្តបាត់ដំបង កំពុងរងចាំមើល ថាតើំលោក មេភូមិស្វាយជាតិដែលកៀងគរពលរដ្ឋប្រឆាំងលិខិតបទដ្ឋានគតិយុត្តិរបស់រដ្ឋនោះឈ្នះ ឬច្បាប់ឈ្នះ?តើរដ្ឋបាលខេត្តបាត់ដំបង នឹងធ្វើយ៉ាងណាចំពោះលោកមេភូមិដែលបង្ករភាពវឹកវរក្នុងមូលដ្ឋានរបស់ខ្លួន៕