៣ ប្រទេសកំពុងតែស្វាគមន៍ iPhone​ ថ្មី​ចេញ​លក់ថ្ងៃនេះ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

៣ ប្រទេសកំពុងតែស្វាគមន៍ iPhone​ ថ្មី​ចេញ​លក់ថ្ងៃនេះ!

21/09/2018
(បច្ចេកវិទ្យា)៖ បើ​តាម​​​ប្រភពច្បាស់ការ​ពី​ហាង​លក់​ទូរសព្ទ​ធំៗ​នៅ​កម្ពុជា​​​​​​ ​​​​​​​iPhone XS/XS Max ជំនាន់​ថ្មី​ដែល​ល្បី​កក្រើក​ពេញ​​ពិភពលោក នឹង​មក​ដល់​ខ្មែរ​នៅ​ថ្ងៃ​នេះ ដែល​ជា​ដំណឹង​ល្អ​មួយ​សម្រាប់​អ្នកគាំទ្រ​ផលិតផល Apple។ ប៉ុន្តែគេ​នៅ​មិន​ទាន់​ដឹង​ទេ​ថា អ្នកណា​ជា​អ្នក​កាន់​ស្មាតហ្វូនជំនាន់​ថ្មី​របស់ Apple។ បើ​និយាយ​ពី​តម្លៃ​វិញ iPhone នៅ​កម្ពុជា​ អាច​រៀង​ថ្លៃ​ជាង​បណ្ដា​ប្រទេស​ផ្សេងៗ។

ទីផ្សារកម្ពុជា
តម្លៃ iPhone Xs ផ្លូវការ បានមកពី​ពី​ហាង 3Plus និង​អាន ឆែ

  • 64GB = ១៣៧០ ដុល្លារ 256GB = ១៥៥០ ដុល្លារ 512GB = ១៧៥០ ដុល្លារ។

តម្លៃ iPhone Xs Max ផ្លូវការ

  • 64GB = ១៦០០ ដុល្លារ 256GB = ១៨០០ ដុល្លារ 512GB = ២០០០ ដុល្លារ។


ទីផ្សារអូស្ត្រាលី
លោក Teddy Lee ខាងឆ្វេង និង Mazen Kourouche ខាងស្ដាំ
យ៉ាងណានៅថ្ងៃនេះ​ម្ចាស់​​ iPhone XS/XS Max ជំនាន់​ថ្មី​ដំបូង​​គេបង្អស់​លើលោក បាន​រក​ឃើញ​ហើយ ក្នុង​ប្រទេស​អូស្ត្រាលី គឺ​លោក Teddy Lee វ័យ​ ២០ ឆ្នាំ​ ជា​និស្សិត​សញ្ជាតិ​កូរ៉េ​ខាង​ត្បូង​​ មក​សិក្សា​នៅ​ទីក្រុង​ស៊ីដនី និង​ម្នាក់​ទៀត​មាន​ឈ្មោះ​ថា​ Mazen Kourouche វ័យ​ ២១ ឆ្នាំ ជា​ YouTuber ដែល​ទិញ​ផលិតផល​ Apple ដើម្បី​យក​ផលិត​ជា​វីដេអូ។​​​

លោក​ Lee បាន​ទិញ​ iPhone XS មួយ​ដើម​ពណ៌​មាស​ ចំណែក​ Mazen បាន​ទិញ iPhone XS និង XS Max រួម​ទាំង​ Apple Watch Series 4 ដើម្បី​យក​ទៅ​​ធ្វើ​វីដេអូ Unbox។ Mazen ក៏​មាន​បំណង​ថា​នឹង​ទិញ iPhone XR ពេល​ដែល​ចេញ​លក់​នៅ​ខែ​តុលា​ខាង​មុខ​នេះ​ដែរ។

អូស្ត្រាលី​ ជា​ប្រទេស​​​មាន​​លក់​ iPhone XS/XS Max ដំបូង​គេ​ក្នុង​លោក​ ហើយ​មាន​មនុស្ស​ជា​ច្រើន ​បាន​តម្រង់​ជួរ​អង្គុយ​ចាំ​ទិញ iPhone ជំនាន់​ថ្មី​ តាំង​ពី​ព្រឹក​ព្រហាម​ថ្ងៃ​សុក្រ​នេះ​ម្ល៉េះ។ ហាង​ Apple Store ដែល​មាន​ទីតាំង​នៅ ​George Street ទីក្រុង​ស៊ីដនី​បាន​​ចាប់​ដំណើរ​ការ​នៅ​វេលា​ម៉ោង ៨ ព្រឹក ម៉ោង​ក្នុង​ស្រុក។

ទីផ្សារសិង្ហបុរី
លោក Le Van Thang ជនជាតិវៀតណាម
ចំណែក​ហាង Apple Store ​​នៅ​ផ្លូវ​ Orchard Road ប្រទេស​សិង្ហបុរី​ឯណេះ​វិញ ក៏​នឹង​មាន​លក់​​​​ ​​​​iPhone XS/XS Max  ជា​ផ្លូវ​ការ​នៅម៉ោង ៨ ព្រឹក​ថ្ងៃ​ ២១ កញ្ញាដូចគ្នា។ លោក Le Van Thang ជនជាតិវៀតណាមវ័យ ២០ឆ្នាំ គឺ​ជា​បុគ្គល​ដំបូង​គេ​ បាន​ឈរ​តម្រង់​ជួរ​ចាំ​ទិញ iPhone ជំនាន់​ថ្មី ដោយ​លោក​បាន​មក​រង់​ចាំ​តាំង​ពី​​ម៉ោង ៧ ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ (ម៉ោង​នៅ​សិង្ហបុរី) ​មក​ម្ល៉េះ ហើយ​ក៏​បាន​ទិញ iPhone XS មុន​គេ​ផង​ដែរ។

គួរបញ្ជាក់​ថា៖ ទូរសព្ទជំនាន់ថ្មីរបស់ Apple នឹងលក់​ជា​ផ្លូវការ​នៅអាមេរិក នា​ថ្ងៃ​ទី ២១ កញ្ញា​នេះ​ដែរ។ ព័ត៌មាន​លំអិត ពាក់ព័ន្ធនឹង iPhone ជំនាន់ថ្មីមាន​លើទឹកដី​កម្ពុជា សូម​ប្រិយមិត្តតាម​ដាន​លើ​គេហទំព័រ Sabay ៕