Ronaldo ប្រឈម​នឹង​ការព្យួរ ២ ទៅ ៣ប្រកួត ពី​ការ​ទទួល​បាន​កាត​ក្រហម​​ក្នុង Champions យប់មិញ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

Ronaldo ប្រឈម​នឹង​ការព្យួរ ២ ទៅ ៣ប្រកួត ពី​ការ​ទទួល​បាន​កាត​ក្រហម​​ក្នុង Champions យប់មិញ

20/09/2018
(ក្រុងតូរីន)៖ កីឡាករខ្សែប្រយុទ្ធ Cristiano Ronaldo អាចរងពិន័យព្យួរជើងពី ២ ទៅ ៣ប្រកួត ពីសហព័ន្ធបាល់ទាត់អឺរ៉ុប UEFA ដោយសារទទួលបានកាតក្រហម ពេលសេះបង្កង់ Juventus លេងឈ្នះម្ចាស់ផ្ទះ Valencia ក្នុងថ្ងៃបើក វគ្គសន្សំពិន្ទុនៃពូល H ពានរង្វាន់ UEFA Champions League។
កីឡាករប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ វ័យ៣៣ឆ្នាំ Ronaldo ត្រូវបានលោកអាជ្ញាកណ្តាលពិន័យកាតក្រហម ភ្លាមៗនៅនាទីទី២៩ ក្នុងលទ្ធផលបណ្តោះអាសន្ន ០-០ នៅពេលបង្កកំហុសទៅលើខ្សែការពាររបស់ម្ចាស់ផ្ទះ Valencia ដែលមានឈ្មោះថា Jeison Murillo នៅពេល Jeison ដួលហើយ Ronaldo ទៅបោចសក់គេថែមទៀត។
ទន្ទឹមគ្នានោះដែរ Ronaldo ក៏បានដើរចេញពីទីលានដោយសម្រក់ទឹកភ្នែក ដោយមិននឹកស្មានថាកំហុសធំដល់ថ្នាក់នឹង ហើយក៏ជាលើកទី១ ផងដែរក្នុងក្លឹបថ្មី Juventus ដែលអាចអវត្តមាន ពេលសេះបង្កង់ប៉ះក្រុម Young Boys និង Manchester United ចំពោះ២ប្រកួតបន្ទាប់ក្នុង Champions League នេះដដែល ហើយប្រសិនបើ UEFA ពិនិត្យ វិដេអូឡើង ឃើញថា Ronaldo ធ្ងន់ធ្ងរនោះ នោះរូបគេនឹងបន្តអវត្តមាន ៣ប្រកួត ជាពិសេសពេលស្វាគមន៍ Man Utd ក្នុងជើងទី២ វិញ នៅកីឡដ្ឋាន Turin ក្នុងវគ្គសន្សំពិន្ទុនៃពូល H៕