អគ្គរដ្ឋទូតចិន៖ គ្មាននរណា​អាចបំផ្លាញការ​ប្តេជ្ញាចិត្ត​របស់ចិន ក្នុងការ​រក្សាសន្តិភាព និងស្ថិរភាព​នៅសមុទ្រចិនខាងត្បូងបាន​ឡើយ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អគ្គរដ្ឋទូតចិន៖ គ្មាននរណា​អាចបំផ្លាញការ​ប្តេជ្ញាចិត្ត​របស់ចិន ក្នុងការ​រក្សាសន្តិភាព និងស្ថិរភាព​នៅសមុទ្រចិនខាងត្បូងបាន​ឡើយ

20/09/2018
(ឡុងដ៍)៖ អគ្គរដ្ឋទូតចិន​ប្រចាំទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស លោក លីវ ហ្សាវមីង (Liu Xiaoming) បានអះអាងថា គ្មាននរណាម្នាក់​អាចបំផ្លាញការ​ប្ដេជា្ញចិត្តរបស់​ទីក្រុងប៉េកាំង​ក្នុងការថែរក្សា​សន្តិភាព និងស្ថេរភាព​នៅក្នុងតំបន់​បានឡើយ។ ប៉ុន្តែព្រម​ពេលជាមួយគ្នា លោកក៏បាន ព្រមានផងដែរ​ចំពោះការប្រើប្រាស់​សេរីភាព ដើម្បីបំផ្លាញសេរីភាព​របស់អ្នកដ៏ទៃ។ នេះបើតាម​ការចេញផ្សាយ​ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀល​ថ្ងៃព្រហស្បតិ៍ ទី២០ ខែកញ្ញា ឆ្នាំ២០១៨។
លោក Liu Xiaoming ធ្វើការកត់សម្គាល់​បែបនេះនៅក្នុង (Commonwealth Diplomats Induction Program) បន្ទាប់ពីទីក្រុង​ប៉េកាំងចោទប្រកាន់នាវាចម្បាំង​អង់គ្លេស HMS Albion ថាធ្វើនាវាចរណ៍ដោយ​គ្មានការអនុញ្ញាត ​នៅក្នុងដែនទឹកចិន​នៃតំបន់សមុទ្រចិន​ខាងត្បូង។
ថ្លែងនាឱកាស​នោះ លោក Liu បានគូស​បញ្ជាក់យ៉ាង​ដូច្នេះថា «ចិនបានគោរព​យ៉ាងខ្ជាប់ខ្ជួននូវសេរីភាព​ធ្វើនាវាចរ និងហោះ​ហើរនៅឯតំបន់សមុទ្រ​ចិនខាងត្បូង ស្របតាមច្បាប់​អន្តរជាតិ... ក៏ប៉ុន្តែនេះមិនមែន​មានន័យថា សេរីភាព​នាវាចរ​គឺជាអាជ្ញាប័ណ្ណដែល​អាចឱ្យនរណាម្នាក់​ ធ្វើអ្វីគ្រប់យ៉ាងតាម​តែទំនើងចិត្ត​នោះឡើយ ពោលគឺសេរីភាព​ដែលបំផ្លាញសេរីភាព​ នៃបណ្ដាប្រទេស​ដទៃគួរតែត្រូវ​បានបញ្ចប់ ហើយក៏គ្មាន​នរណាម្នាក់​អាចបំផ្លាញការប្ដេជា្ញចិត្ត​របស់ទីក្រុងប៉េកាំង ក្នុងការថែរក្សា​សន្តិភាព និងស្ថេរភាព​នៅក្នុងតំបន់​បានឡើយ»។
គួរបញ្ជាក់ថា បើទោះជា​មិនបានបញ្ជាក់​ចំឈ្មោះ​តែគេមើលឃើញថា លោក Liu Xiaoming ចង់ផ្ញើសារ​ទាំងនេះទៅកាន់​អង់គ្លេស ជាពិសេសគឺ​សហរដ្ឋអាមេរិក ដែលតែងតែ​ធ្វើសកម្មភាពនៅ​ក្នុងតំបន់សមុទ្រចិន​ខាងត្បូង ដើម្បីលើកកម្ពស់​សេរីភាព​នាវាចរ​នៅក្នុងតំបន់៕