យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២០ ខែកញ្ញា៖ រកឃើញយានយន្ដល្មើសច្បាប់ ៨៣០គ្រឿង និងផាកពិន័យ ៥៤០គ្រឿង - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២០ ខែកញ្ញា៖ រកឃើញយានយន្ដល្មើសច្បាប់ ៨៣០គ្រឿង និងផាកពិន័យ ៥៤០គ្រឿង

20/09/2018
(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៣,៥៨៤គ្រឿង រកឃើញល្មើសច្បាប់៨៣០គ្រឿង (ម៉ូតូ៧៥%) អប់រំ ២៩០គ្រឿង និងផាកពិន័យ ៥៤០គ្រឿង។ នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​ នៅថ្ងៃទី២០ ខែកញ្ញានេះ ត្រួតពិនិត្យរួមបានចំនួន ១,៣៧៤គ្រឿង, អប់រំ ៦៣គ្រឿង និងផាកពិន័យ ២៩៣គ្រឿង។

សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល ២០ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី២០ ខែកញ្ញានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៥៨,២៦៤គ្រឿង រកឃើញយានយន្តល្មើស ១២,០៥៧ (ម៉ូតូ៧៤%) ក្នុងនោះអប់រំ ៤,៦៤៦ និងផាកពិន័យ ៧,៤១១គ្រឿង៕