ស្នេហាខុសវ័យ សោភា-សក្កដា នៅតែបន្តដំណើរទៅមុខ​ ទោះរងព្យុះភ្លៀង ត្រូវគេសង្ស័យថា ​«ជាស្នេហ៍បន្លំភ្នែក» - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ស្នេហាខុសវ័យ សោភា-សក្កដា នៅតែបន្តដំណើរទៅមុខ​ ទោះរងព្យុះភ្លៀង ត្រូវគេសង្ស័យថា ​«ជាស្នេហ៍បន្លំភ្នែក»

19/09/2018
(រឿងរ៉ាវតារា)៖ ជាការពិតមួយរយៈចុងក្រោយមកនេះ ចំណងស្នេហាខុសវ័យគ្នា រវាងកំពូលតារាចម្រៀង ពេជ្រ សោភា និងតារាសម្តែង ឆឹម សក្កដា កំពុងតែត្រូវបានមតិជាច្រើន នាំគ្នាសង្ស័យថា អ្នកទាំងពីរអាចឈានដល់ផ្លូវបំបែក ព្រោះតែពួកគេហាក់មិនបានគិតថា ជាស្នេហាពិតប្រាកដ ពោលគឺធ្វើឡើងគ្រាន់តែបន្លំភ្នែក អ្នកគាំទ្រប៉ុណ្ណោះ។

ការលើកឡើងបែបនេះ ​បន្ទាប់ពីរយៈពេលប្រមាណជាង ២ខែមកនេះ គូស្នេហ៍ទាំងពីរមិនបានបង្ហោះរូបភាព ផ្អែមល្ហែមដូចមុននោះទេ ពោលគឺស្ងប់ស្ងាត់តែម្តង។ លើសពីនេះ ក៏ត្រូវបានមាត់ចាប់មាត់ព្រាប ខ្សឹបខ្សៀវថា ប្រុសស្នេហ៍ ពេជ្រ សោភា មិនមានអារម្មណ៍ស្រឡាញ់មនុស្សស្រីទេ ហើយការដែលទំនាក់ទំនងគ្នា ប្រៀបបាននឹងគូស្នេហ៍នេះ ដោយសារតែសោភា ចង់ឲ្យសក្កដា មានប្រជាប្រិយភាពល្បី តែប៉ុណ្ណោះ។
ជាក់ស្តែង បន្ទាប់ពីបានដឹងដំណឹងដ៏រសើបនេះហើយ តារាប្រុសស្រី ទាំងពីរហាក់មិនបញ្ចេញប្រិតកកម្មអ្វី ធ្ងន់ធ្ងរនោះទេ បើនិយាយឲ្យចំ គឺមើលរំលងព័ត៌មានទាំងនេះតែម្តង។ ជាមួយគ្នានេះ ពេជ្រ សោភា និងសក្កដា ក៏មិនអើពើចេញមុខមកស្រាយអ្វីនោះដែរ ខណៈដំណឹងនេះ នៅតែដក់ជាប់ក្នុងអារម្មណ៍អ្នកគាំទ្រ របស់អ្នកទាំងពីរ។

តែយ៉ាងណា ទោះមិនបានចេញមុខ​មកបញ្ចេញប្រាប់ មហាជនជាសាធារណៈក្តី តែ​សោភា និងសក្កដា កាលដែលបានដឹងនូវព័ត៌មាននេះហើយ ក៏បានបង្ហើបប្រាប់អ្នកជិតស្និទ្ធរបស់ខ្លួនថា ពួកគេមិនខ្វល់នោះទេ សំខាន់ពេលនេះ ចំណងស្នេហ៍អ្នកទាំងពីរនៅតែដូចមុន គ្រាន់តែពេលនេះពួកគេរវល់រៀងៗខ្លួន មិនមានពេលវេលាជួបជុំគ្នាច្រើន តែប៉ុណ្ណោះ។
ប្រភពពីមាត់ចាបមាត់ព្រាប បាន​ប្រាប់ Khmer Talking នៅថា «ចំពោះដំណឹងនេះ មានអ្នកគាំទ្រ ក៏ដូចជាអ្នករួមអាជីពជាមួយ ឆាតមកសួរ ពេជ្រ សោភា ច្រើន តែត្រូវបាននាងឆ្លើយទៅវិញថា មិនបានយកចិត្តទៅគិតខ្វាយខ្វល់ រឿងដំណឹងទាំងនោះទេ ព្រោះនាងនិងគូស្នេហ៍ (លោក ឆឹម សក្កដា) ស្ថិតនៅក្នុងដំណាក់កាលមើលចិត្តគ្នា និងត្រូវការសិក្សាពីគ្នាឲ្យបានច្រើនសិន មុននឹងសម្រេចចិត្តយ៉ាងណាមួយ នៅពេលក្រោយ»

ដោយឡែកមកងាកមករក លោក សក្កដា ឯណោះវិញ កាលដែលបានដឹងនូវដំណឹងនេះហើយ លោកមិនបានគិតអ្វីច្រើននោះទេ បែរជាអស់សំណើចទៅវិញ ព្រោះចំណងស្នេហ៍លោក និងគូស្នេហ៍ដែលមានប្រវត្តិ កំសត់លក់អំពៅ​សាង ពេជ្រ សោភា នៅតែដូចមុន មិនបានបែកបាក់ដូច​ដែលគេនិយាយនោះទេ ខណៈស្នេហាអ្នកទាំងពីរ ក៏ត្រូវបានចាស់ទុំទាំងសង​ខាងដឹងឮ អស់ហើយដែរ។

យ៉ាងណាមិញ ចំពោះទស្សនិកជន ទោះបីជាមានការចេញមុខមកបកស្រាយ បែបនេះក្តី តែពួកគេហាក់នៅតែមិនទាន់អស់ចិត្ត ហើយបើដរាបណា ពេជ្រ សោភា និងសក្កដា ដឹកដៃគ្នាចូលរោងការ ទើបដំណឹងរសើបនេះ សាបរលាបទៅបាន៕