បញ្ហាដែលបណ្ដាលឲ្យផ្អាកពាន Toyota Mekong Clup Chamionship - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

បញ្ហាដែលបណ្ដាលឲ្យផ្អាកពាន Toyota Mekong Clup Chamionship

19/09/2018
ការ​ប្រកួត​ពាន​រង្វាន់​​បាល់ទាត់​មហា​អនុ​តំបន់​ទន្លេ​មេគង្គ​ Toyota Mekong Club Championship (TMCC) មិន​មាន​ការ​រៀប​ចំ​ទេ​សម្រាប់​ឆ្នាំ​២០១៨​នេះ​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ប្រភព​ក្រុម​ហ៊ុន​រថយន្ត​មួយ​នេះ​ប្រចាំ​នៅ​ប្រទេស​កម្ពុជា។



លោក​ស្រី​ ប៊ុន ចាន់តារារ័ត្ន​ ប្រធាន​​ទីផ្សារ​របស់​ Toyota ប្រចាំ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ក្រុម​ហ៊ុន​បាន​សម្រេច​មិន​រៀប​ចំ​ការ​ប្រកួត​ពាន​រង្វាន់​TMCC ឆ្នាំ​២០១៨​​នេះ​ទេ​ដោយ​សារ​មើល​​ឃើញ​ថា កាល​វិភាគ​ប្រកួត​របស់​លីគ​ក្នុង​ស្រុក​ និង​តំបន់​មាន​ការ​មមាញឹក​ខ្លាំង។ ទោះ​ជា​យ៉ាង​ណា ការ​អភិវឌ្ឍ​កីឡា​ ជា​ពិសេស​បាល់ទាត់​​ក្នុង​តំបន់​នៅ​តែ​បន្ត​។


តំណាង​ក្រុម​ហ៊ុន​រូប​នេះ​បញ្ជាក់​ថា​ ៖«យើង​នៅ​តែ​បន្ត​កិច្ច​ការ​អភិវឌ្ឍ​កុមារ​​ និង​​​រៀប​ចំ​ CSR football clinics ​ដើម្បី​ឱកាស​ដល់​យុវជន​អភិវឌ្ឍ​​ជំនាញ​របស់​ពួក​គេ។ យើង​កំពុង​វាយ​តម្លៃ​អំពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​យើង​ក្នុង​តំបន់​ ហើយ​យើង​កំពុង​សិក្សា​អំពី​លទ្ធភាព​នៃ​ការ​ពង្រីក​ CSR football clinics​ បន្ថែម​ទៀត»។


ពាន​រង្វាន់​ TMCC ត្រូវ​បាន​រៀប​ចំ​ឡើង​៤​រដូវ​កាល​ហើយ​គិត​តាំង​ពី​ឆ្នាំ​២០១៤​មក​​ ប៉ុន្តែ​រដូវ​កាល​២០១៨​នេះ​ត្រូវ​បាន​ផ្អាក​វិញ។ រយៈ​ពេល​​៤​រដូវ​កាល​​ក្រុម​ខ្លាំង​របស់​ថៃ​ Burriram United ឈ្នះ​បាន​៣​ដង​គឺ​ឆ្នាំ​២០១៥ ២០១៦ និង​២០១៧ ខណៈ​ឆ្នាំ​ដំបូង​២០១៤​បាន​ទៅ​​ក្រុម​វៀតណាម​ Becamex Binh Duong៕