កិច្ចជំនួបកំពូល ម៉ូន-គីម លើកទីបីចាប់ផ្តើមជាផ្លូវការហើយ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

កិច្ចជំនួបកំពូល ម៉ូន-គីម លើកទីបីចាប់ផ្តើមជាផ្លូវការហើយ

18/09/2018
(ព្យុងយ៉ាង)៖ ទីបំផុតប្រធានាធិបតី​​កូរ៉េខាងត្បូង​លោក មូន ជែអ៊ីន និង​មេដឹកនាំ​កំពូល​ផុតលេខកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចាប់ផ្ដើមកិច្ចចរចា​ជុំទី ១ ហើយនៅថ្ងៃអង្គារនេះ ក្នុងកិច្ចប្រជុំកំពូល​អន្តរ​កូរ៉េលើកទី ៣ ដែលមាន​គោលបំណង​សម្របសម្រួល ត្រួសត្រាយផ្លូវឱ្យមានការចាប់ផ្ដើមឡើងវិញ នូវកិច្ចពិភាក្សា​ស្ដីពីការលុបបំបាត់​អាវុធនុយក្លេអ៊ែរ​ នៅលើឧបទ្វីប​កូរ៉េ​រវាង​លោក គីម និងលោក ដូណាល់ ត្រាំ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន​យ៉ុនហាប់ នៅរសៀលថ្ងៃអង្គារ ទី១៨ ខែកញ្ញា ឆ្នាំ២០១៨។
លោក មូន ជែអ៊ីន ដែលបានទៅដល ​ទីក្រុងព្យុងយ៉ាង​នៅម៉ោង ១០៖០០នាទីព្រឹក​មិញនេះ តាមជើង​ហោះហើរ​ដោយផ្ទាល់ចេញពីទីក្រុង​សេអ៊ូល បានក្លាយ​ជាប្រធានាធិបតី​កូរ៉េខាងត្បូងទី ៣ ក្នុងប្រវត្តិសាស្ត្រកូរ៉េ ដែលបានបំពេញ​ដំណើរទស្សនកិច្ច នៅក្នុងរដ្ឋធានីនៃប្រទេស​កូរ៉េខាងជើង។ ចំណែកឯ កិច្ចចរចាជុំទី ១ រវាងលោក មូន និងលោក គីម កំពុងធ្វើឡើង​នៅឯទីស្នាក់ការ​កណ្ដាល​ នៃគណកម្មាធិការ​មជ្ឈិមបក្ស​​ពលករកូរ៉េ ហើយមិនតែ​​ប៉ុណ្ណោះ​បើតាមមន្ត្រីកូរ៉េខាងត្បូង នេះ​គឺជាលើកដំបូងបំផុត​ដែលលោក គីម ទទួលស្វាគមន៍​មេដឹកនាំបរទេស​នៅឯការិយាល័យ​នៃគណ​កម្មាធិការមជ្ឈិមបក្ស​ពលករកូរ៉េបែបនេះ។
គួរបញ្ជាក់ថា កិច្ចចរចាជុំទី ២ រវាងលោក មូន ​ជែអ៊ីន និងលោក គីម ជុងអ៊ុន នឹងត្រូវធ្វើឡើង​នៅព្រឹកថ្ងៃពុធ​ស្អែក រីឯលទ្ធផលនឹងត្រូវប្រកាស​តាមរយៈសេចក្ដីថ្លែងការណ៍រួមមួយក្នុងទីក្រុង​ព្យុងយ៉ាង ខណៈលោក មូន នឹងត្រឡប់​មកកាន់ទីក្រុង​សេអ៊ូលវិញ នៅថ្ងៃព្រហស្បតិ៍​សប្ដាហ៍​នេះ៕