ទីបំផុតរុស្ស៊ី​ប្រកាសក្តែងៗ​តែម្តងថា ស៊ីរីជា​អ្នកច្រឡំបាញ់ទម្លាក់​ យន្តហោះយោធា​ផ្ទុកមនុស្ស ១៥នាក់! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ទីបំផុតរុស្ស៊ី​ប្រកាសក្តែងៗ​តែម្តងថា ស៊ីរីជា​អ្នកច្រឡំបាញ់ទម្លាក់​ យន្តហោះយោធា​ផ្ទុកមនុស្ស ១៥នាក់!

18/09/2018
(ម៉ូស្គូ)៖ ទីបំផុតក្រសួង​ការពារជាតិរុស្ស៊ី បានបញ្ជាក់ក៏ដូចជា​ទទួលស្គាល់ថា យន្តហោះយោធា​ឈ្លបការណ៍​មួយគ្រឿងរបស់ខ្លួន មាន​ផ្ទុក​មនុស្ស ១៥នាក់ (ពីដំបូងមាន​ថាមនុស្ស ១៤នាក់) ដែលសុខៗស្រាប់តែ​បាត់ចេញពីប្រព័ន្ធរ៉ាដា​នោះ ត្រូវបានប្រព័ន្ធការពារ​​ដែន​អាកាស​ស៊ីរី ច្រឡំបាញ់ទម្លាក់​នៅលើដែនសមុទ្រ​មេឌីទែរ៉ាណេ ហើយខណៈពេលនេះ​ក្រុមជួយសង្រ្គោះ ក៏កំពុងបន្ត​ស្វែង​រក​​យន្ត​ហោះ​ដែល​ធ្លាក់នោះ ប៉ុន្តែពុំសង្ឃឹមថា​មានអ្នកនៅរស់រាន​​មានជីវិត​ឡើយ។ នេះ​បើតាម​ការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន (AP) នៅរសៀល​ថ្ងៃ​អង្គារ ទី១៨ ខែកញ្ញា ឆ្នាំ២០១៨។
បើតាមការបញ្ជាក់​ពីរុស្ស៊ី យន្តហោះយោធារបស់ខ្លួន ត្រូវបានស៊ីរីបាញ់​ទម្លាក់ដោយការភ័ន្តច្រឡំ ដែលតាមពិតនោះ​ប្រព័ន្ធការពារដែន​អាកាស​របស់ស៊ីរី នាពេលនោះមាន​គោលដៅ ទៅលើកងយន្តហោះចម្បាំងរបស់​អ៊ីស្រាអែល​ទៅវិញទេ ដែលបានធ្វើប្រតិបត្តិការ​​វាយ​លុកទៅលើ​ទីតាំង​ក្នុងទីក្រុង ឡាតាកៀ (Latakia) នៃប្រទេសស៊ីរី។ ជុំវិញហេតុការណ៍​នេះ ទីក្រុងម៉ូស្គូ​បានបន្ទោស​យន្តហោះ​អ៊ីស្រាអែល និង​ចោទ​​យោធា​អ៊ីស្រាអែលថា បានបង្ករឿងដោយ​ចេតនា និង​ពុំបានផ្តល់​ដំណឹងដល់រុស្ស៊ីមុន​ឡើយ អំពីប្រតិបត្តិការ​របស់ខ្លួននៅ​ក្នុងតំបន់។
គួរជម្រាបថា នៅមុនការចេញមុខ​បញ្ជាក់ច្បាស់ខាងលើ ​ប្រទេសដែល​ពាក់ព័ន្ធ បានទម្លាក់កំហុស​ដាក់គ្នាទៅវិញទៅមក ខណៈ​អាមេរិក​ចោទ​ស៊ីរីថា ប្រព័ន្ធការពារ​​ដែនអាកាសស៊ីរី​​ បានច្រឡំ​បាញ់​ទម្លាក់​យន្តហោះ​យោធារុស្ស៊ី ហើយរុស្ស៊ី​​ជាជន​រងគ្រោះវិញ​បាន​ប្រាប់​ថា​ ខ្លួន​ចាប់បានសញ្ញាបាញ់មីស៊ីល​ពី​នាវាចម្បាំង​បារាំងឯណោះ​ទៅវិញ និងស៊ីរី​បាន​ចោទថា វាជាទង្វើរបស់​ប្រទេស​អ៊ីស្រាអែល៕