ក្រសួង​ព័ត៌មាន ហាម​មិន​ឲ្យ​ផ្សាយ​បទ «សល់​តែ​ចិត្ត​ស្មោះ» របស់ កែវ ច័ន្ទសម្ផស្ស ព្រោះ​ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង ដល់​តម្លៃ​ស្ត្រី​បម្រើ​​ការងារ​តាម​​ផ្ទះ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ក្រសួង​ព័ត៌មាន ហាម​មិន​ឲ្យ​ផ្សាយ​បទ «សល់​តែ​ចិត្ត​ស្មោះ» របស់ កែវ ច័ន្ទសម្ផស្ស ព្រោះ​ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង ដល់​តម្លៃ​ស្ត្រី​បម្រើ​​ការងារ​តាម​​ផ្ទះ!

18/09/2018
(ភ្នំពេញ)៖ ក្រសួងព័ត៌មាន បានចេញសេចក្ដីប្រកាស ណែនាំឲ្យម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ បញ្ឈប់ការចាក់ផ្សាយបទចម្រៀង មានចំណងជើងថា «សល់តែចិត្តស្មោះ» របស់តារាចម្រៀង កែវ ច័ន្ទសម្ផស្ស ដែលជាបទចម្រៀងរបស់ផលិតកម្ម «ខ្មែរអមតៈ»។ នេះបើយោងតាមលិខិតមួយ របស់លោក ខៀវ កាញ៉ារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចេញប្រកាសជាផ្លូវ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨។
ការប្រកាសរបស់ក្រសួងព័ត៌មាន ធ្វើឡើងបន្ទាប់ពីបទចម្រៀង មានចំណងជើងថា «សល់តែចិត្តស្មោះ» របស់តារាចម្រៀង កែវ ច័ន្ទសម្ផស្ស មានអត្ថន័យធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងតម្លៃរបស់អ្នកបម្រើការងារតាមផ្ទះនានា។
តាមលិខិតរបស់លោក ខៀវ កាញ៉ារីទ្ធ ដែលផ្ញើទៅម្ចាស់ប្រព័ន្ធផ្សព្វផ្សាយនានា មូលហេតុដែលក្រសួងព័ត៌មាន ហាមមិនឲ្យផ្សព្វផ្សាយបទចម្រៀងនេះ​ ព្រោះអត្ថន័យនៃបទចម្រៀង បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់តម្លៃការងាររបស់អ្នកបម្រើ ការងារតាមផ្ទះ ដែលច្បាប់ស្តីពីគាំពារ ពិសេសប្រមុខរាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង និងផ្តល់កិច្ចគាំពារ ដល់ពួកគាត់។
បើតាមលិខិតដដែល បានបញ្ជាក់ទៀតថា ដើម្បីជៀសវាងការប៉ះពាល់អារម្មណ៍ និង តម្លៃរបស់អ្នកបម្រើការងារតាមផ្ទះ ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងផ្តោតការយកចិត្តទុកដាក់ និង ផ្តល់កិច្ចគាំពារដល់ពួកគាត់ ព្រមទាំងត្រូវបានគាំពារ ដោយច្បាប់រដ្ឋ ក្រសួងព័ត៌មាន សូមឲ្យម្ចាស់ផ្សព្វផ្សាយទាំងអស់ បញ្ឈប់ការចាក់ផ្សាយបទចម្រៀង ដែលមានចំណងជើងថា «សល់តែចិត្តស្មោះ» របស់ផលិតកម្មខ្មែរអមតៈ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕