សម្ដេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យផ្ទេរ និងតែងតាំង អគ្គស្នងការររងនគរបាលជាតិ ចំនួន ៣រូប​ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្ដេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យផ្ទេរ និងតែងតាំង អគ្គស្នងការររងនគរបាលជាតិ ចំនួន ៣រូប​

18/09/2018
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងជូន នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ចំនួន៣រូប ជាអគ្គស្នងការរងនគរបាលជាតិ។ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍៣រូប ដែលត្រូវបានតែងតាំងជា អគ្គស្នងការរងនគរបាលជាតិនោះ រួមមាន៖
ទី១៖ លោកឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា​
ទី២៖ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន និង
ទី៣៖ លោកឧត្តមសេនីយ៍ឯក តេន សួន។

ឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា បច្ចុប្បន្នជាប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌, លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បច្ចុប្បន្នជាប្រធានសេនាធិការ និងលោកឧត្តមសេនីយ៍ឯក តេន សួន បច្ចុប្បន្នជាប្រធាននាយកដ្ឋាននករបាលការពារព្រំដែនទឹក។
សូមជម្រាបថា ​អគ្គស្នងការរងនគរបាលជាតិ បច្ចុប្បន្ននេះមានចំនួន១៧រូប បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន តែងតាំងអគ្គស្នងការរង៣រូបបន្ថែមទៀតនោះ គឺអគ្គស្នងការរង មានសរុបចំនួន២០នាក់៕​