សហរដ្ឋអាមេរិក ត្រៀមដំឡើងពន្ធមានតម្លៃជាង ២០០ពាន់លានដុល្លារ ខណៈលោកត្រាំ គំរាមបន្ថែមឱ្យដល់ ២៦៧ពាន់លានដុល្លារ លើផលិតផលនាំចូលពីចិន - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សហរដ្ឋអាមេរិក ត្រៀមដំឡើងពន្ធមានតម្លៃជាង ២០០ពាន់លានដុល្លារ ខណៈលោកត្រាំ គំរាមបន្ថែមឱ្យដល់ ២៦៧ពាន់លានដុល្លារ លើផលិតផលនាំចូលពីចិន

18/09/2018
(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក កំពុងត្រៀមដំឡើងពន្ធថ្មីមួយមានតម្លៃជាង ២០០ពាន់លានដុល្លារលើផលិតផលនាំចូលពីចិន ខណៈជម្លោះពាណិជ្ជកម្មកាន់តែសភាពធ្ងន់ធ្ងរ ជាមួយការគំរាមដំឡើងពន្ធបន្ថែមរហូតដល់២៦៧ពាន់លានដុល្លារពីសំណាក់លោក ដូណាល់ ត្រាំ នៅពេលអនាគត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអង្គារ ទី១៨ ខែកញ្ញា ឆ្នាំ២០១៨។
ការដំឡើងពន្ធថ្មីនេះនឹងត្រូវអនុវត្តលើផលិតផលចិនជាង៦,០០០មុខ ហើយវានឹងក្លាយជាការដំឡើងពន្ធដ៏ធំបំផុតមួយរបស់សហរដ្ឋអាមេរិកក្នុងពេលបច្ចុប្បន្ន។ ម្យ៉ាងវិញទៀត នៅក្នុងចំណោមផលិតផលទាំងនេះមានដូចជា កាបូបយួរដៃ ស្រូវ និងវាយនភណ្ឌ​ជាដើម រីឯនាឡិកាដៃឆ្លាតវៃ ឬ (smart watches) ត្រូវបានដកចេញ។ តែយ៉ាងណាក៏ដោយ ទីក្រុងប៉េកាំងបាន ព្រមានរួចហើយថានឹងចាត់វិធានការឆ្លើយតបប្រឆាំងនឹងការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក។
សូមជម្រាបថា គំរោងដំឡើងពន្ធខាងលើរបស់សហរដ្ឋអាមេរិក នឹងត្រូវចូលជាធរមាននៅថ្ងៃទី២៤ ខែកញ្ញានេះ ដោយចាប់ផ្ដើម ពីការអនុវត្តពន្ធ១០ភាគរយ និងបង្កើនរហូត២៥ភាគរយចាប់ពីដើមឆ្នាំក្រោយតទៅ រហូតទាល់តែប្រទេសពីរអាចព្រមព្រៀងគ្នាលើ កិច្ចព្រមព្រៀងផ្សះផ្សាជម្លោះពាណិជ្ជកម្មនេះ៕