ចំនួនអ្នកស្លាប់កើនដល់៤នាក់ ក្រោយព្យុះទីហ្វុង Mangkhut វាយប្រហារភាគខាងត្បូងប្រទេសចិន - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ចំនួនអ្នកស្លាប់កើនដល់៤នាក់ ក្រោយព្យុះទីហ្វុង Mangkhut វាយប្រហារភាគខាងត្បូងប្រទេសចិន

17/09/2018
(ប៉េកាំង)៖ អាជ្ញាធរចិន នៅថ្ងៃចន្ទនេះ បានអះអាងថាចំនួនអ្នកស្លាប់បានកើនឡើងដល់០៤នាក់ នៅក្នុងខេត្តក្វាងទុង (Guangdong) ក្រោយព្យុះទីហ្វុង Mangkhut បានបោកបក់បំផ្លិចបំផ្លាញ ខេត្តភាគខាងត្បូងមួយនេះរបស់ចិន។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានស៊ិនហួរ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨។
​ព្យុះទីហ្វុង Mangkhut បានចាប់ផ្តើមវាយប្រហារ នៅវេលាម៉ោង៥ល្ងាច កាលពីថ្ងៃអាទិត្យ (ម៉ោងក្នុងតំបន់) លើតំបន់ឆ្នេរសមុទ្រ នៃទីក្រុង Jiangmen ខេត្ត Guangdong ជាមួយនឹងល្បឿនខ្យល់១៦២គីឡូម៉ែត្រ ក្នុងមួយម៉ោង។ បន្ថែមពីលើនេះ ព្យុះដ៏កំណាច នេះក៏បានផ្ដាច់ជីវិតមនុស្ស០៣នាក់ផងដែរនៅក្នុងទីក្រុង Guangzhou ខណៈមនុស្សម្នាក់ទៀតបានស្លាប់នៅ ឯទីក្រុង Dongguan ខេត្ត Guangdong។

គួរបញ្ជាក់ថា គិតត្រឹមម៉ោង១១យប់ថ្ងៃអាទិត្យម្សិលមិញ មានមនុស្សជាង៣.១១លាននាក់ ត្រូវបានផ្លាស់ប្តូរទីលំនៅ ហើយទូក នេសាទជាង៤៩,០០០គ្រឿង ត្រូវបានហៅឲ្យត្រឡប់មកកាន់កំពង់ផែខេត្តវិញ៕