យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី១៧ ខែកញ្ញា៖ រកឃើញយានយន្ដល្មើសច្បាប់ ៨៣៤គ្រឿង និងផាកពិន័យ ៥៣៤គ្រឿង - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី១៧ ខែកញ្ញា៖ រកឃើញយានយន្ដល្មើសច្បាប់ ៨៣៤គ្រឿង និងផាកពិន័យ ៥៣៤គ្រឿង

17/09/2018
(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៣,៥៩៧គ្រឿង រកឃើញល្មើសច្បាប់ ៨៣៤គ្រឿង (ម៉ូតូ៧៧%) អប់រំ ៣០០គ្រឿង និងផាកពិន័យ ៥៣៤គ្រឿង។ នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​ នៅថ្ងៃទី ១៧ខែកញ្ញានេះ ត្រួតពិនិត្យរួមបានចំនួន ១,៩៥៦គ្រឿង, អប់រំ ១៦៦គ្រឿង និងផាកពិន័យ ៣០៨គ្រឿង។

សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល ១៧ថ្ងៃ ចាប់ពីថ្ងៃទី ០១ដល់ថ្ងៃទី ១៧ខែកញ្ញានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៤៦,៨៣០គ្រឿង រកឃើញយានយន្តល្មើស ៩,៤៦៨ (ម៉ូតូ៧៤%) ក្នុងនោះអប់រំ ៣,៦៨៧ និងផាកពិន័យ ៥,៧៨១គ្រឿង៕