ជនជាតិវៀតណាម ដែលនាំគ្រឿងញៀនទ្រង់ទ្រាយធំចូលកម្ពុជា ត្រូវតុលាការផ្តន្ទាទោសដាក់គុក១ជីវិត - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ជនជាតិវៀតណាម ដែលនាំគ្រឿងញៀនទ្រង់ទ្រាយធំចូលកម្ពុជា ត្រូវតុលាការផ្តន្ទាទោសដាក់គុក១ជីវិត

17/09/2018
(ភ្នំពេញ)៖ ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ លោក រស់ ពិសិដ្ឋ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨នេះ បានប្រកាសសាលក្រម ដោយសម្រេចផ្តន្ទាទោសជនជាតិវៀតណាមម្នាក់ ដាក់ពន្ធនាគារអស់មួយជីវិត ពាក់ព័ន្ធនឹងករណីដឹកជញ្ជូនគ្រឿងញៀនប្រភេទកូកាអុីនប្រ​មាណ​១១០០ជាងគីឡូក្រាម ចូលមកប្រទេសកម្ពុជា។ ជាមួយគ្នានេះ តុលាការក៏បានកាត់ទោសកំបាំងមុខ ដោយផ្តន្ទាទោសបក្ខពួករបស់គេចំនួន៣នាក់ទៀត ដែលរត់គេចខ្លួន ឱ្យជាប់ពន្ធនាគារមួយជីវិតដូចគ្នា។

ជនជាតិវៀតណាម ដែលតុលាការផ្តន្ទាទោសនេះ មានឈ្មោះ ហ្វឿង មិញគក់ ភេទប្រុស អាយុ៣៨ឆ្នាំ ជានាយកក្រុមហ៊ុន​ដឹកជញ្ជូនហ្គូលឌិន Golden (international import export Co Ltd)។
ជនជាតិវៀតណាមឈ្មោះ ហ្វឿង មិញគក់ រូបនេះ ត្រូវបានសមត្ថមិច្ចចាប់ខ្លួន កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅច្រកព្រំដែនកម្ពុជា-វៀតណាម នៅពេលកំពុងចុះហត្ថលេខា ទទួលទំនិញ៣កុងតឺន័រ ដែលផ្ញើមកពីប្រទេសអេក្វាឌ័រ មានសាច់ត្រីសមុទ្រសរុប​២៤តោន ក្នុងនោះក៏មានថ្នាំញៀនប្រភេទ កូកាអុីនទំងន់១១០០ ជាងគីឡូក្រាម បង្កប់ខាងក្នុងត្រីសមុទ្រផងដែរ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនបានបញ្ជាក់ថា កាលពីអំឡុងខែតុលា និងខែវិច្ឆិកា ឆ្នាំ២០១៦ ក្រសួងសន្តិសុខចិន បានផ្ដល់ព័ត៌មាន​មកថា មានកុងតឺន័រចំនួន៣ផ្ញើមកពីប្រទេសអេក្វាឌ័រ ឆ្លងកាត់កោះហុងកុង ប្រទេសកូរ៉េ ប្រទេសចិន និងប្រទេសវៀតណាម តម្រង់ឆ្ពោះមកប្រទេសកម្ពុជា មានបង្កប់កូកាអុីនទំងន់១១០០ជាងគីឡូក្រាម នៅក្នុងសាច់ត្រីសមុទ្រ ហើយអ្នកដែលចុះហត្ថលេខាទទួលកាន់ទូរស័ព្ទលេខ ០៧១ ៧៤៥ ៧៩៧៩ មានចុះបញ្ជីនៅកម្ពុជា ហើយគ្រឿងញៀនទាំងនេះអាជ្ញាធរចិនបានរឹបអូស ១១០០ជាងគីឡូ ដោយបញ្ជូនកុង​តឺន័រសាច់ត្រី និងគ្រឿងញៀនតែ១០០គីឡូប៉ុណ្ណោះមកកម្ពុជា ដើម្បីស្វែងរកចាប់ខ្លួនម្ចាស់ទំនិញនោះ។
នៅក្នុងសវនាការជនជាប់ចាប់ចោទ បានឆ្លើយបដិសេធមិនទទួលស្គាល់ទំនិញនេះក្ដី តែតំណាងអយ្យការដោយយោងទៅលើភស្តុតាង និងឯកសារពាក់ព័ន្ធនានា បានធ្វើសេចក្ដីសន្និដ្ឋានចោទប្រកាន់ជនត្រូវចោទពីបទ រក្សាទុក ដឹកជញ្ជូន ជួញដូរដោយខុសច្បាប់នូវសារញៀនឆ្លងដែន ហើយស្នើឲ្យប្រធានក្រុមប្រឹក្សាជំនុំជម្រះសម្រេចផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕