ប្រជាជន​អាមេរិក​ស្លាប់កើន​ដល់​១៧នាក់ ដោយសារ​ព្យុះហឺរីខិន Florence បោកបក់ដែនដីភាគខាងកើត - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ប្រជាជន​អាមេរិក​ស្លាប់កើន​ដល់​១៧នាក់ ដោយសារ​ព្យុះហឺរីខិន Florence បោកបក់ដែនដីភាគខាងកើត

17/09/2018
(អាមេរិក)៖ មនុស្សសរុប ​១៧នាក់ ហើយបានស្លាប់ និងរាប់សែនអ្នកគ្មាន​អគ្គិសនីប្រើប្រាស់ ដោយសារតែ​ព្យុះ​ហឺរីខិន Florence ដែល​បាននិង​កំពុងវាយប្រហារ​បណ្តារដ្ឋស្ថិត​នៅតំបន់ឆ្នេរភាគខាង​កើត​​សហរដ្ឋអាមេរិក។ នេះបើតាមការ​ចេញផ្សាយដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែកញ្ញា ឆ្នាំ២០១៨។
អាជ្ញាធរ​អាមេរិកបានឱ្យដឹងទៀតថា ភ្លៀងលាយឡំជាមួយ​ខ្យល់បោកបក់​យ៉ាងសន្ធប់បាន​បង្កជាគ្រោះទឹកជំនន់ ហើយបើ​ទោះជាព្យុះដ៏កំណាចនេះ​ថមថយឥទ្ធិពល​ទៅជាព្យុះត្រូពិកវិញក៏ដោយ ប៉ុន្តែមហន្តរាយខ្លាំងក្លា នៅតែស្ថិត​ចំពោះមុខដដែល។ ដោយឡែក​អ្នកស្លាប់ ១១នាក់ ត្រូវបានគេរាយការណ៍​ស្ថិតនៅក្នុងរដ្ឋ ណតស៍ ខារ៉ូលីណា (North Carolina) និង០៦នាក់នៅរដ្ឋ សោតស៍ ខារ៉ូលីណា (South Carolina)។
ព្យុះហឺរីខិន Florence ដែលត្រូវបាន​ចាត់​ចូល​ក្នុងកម្រិត ១ នោះ​បានមកដល់​តំបន់ឆ្នេរ​ភាគខាងកើត​​​​សហរដ្ឋអាមេរិក កាលពីព្រឹក​​ថ្ងៃសុក្រ (ម៉ោងនៅទីក្រុង​​វ៉ាស៊ីនតោន) ហើយ​បន្ទាប់មកក៏បាន​ថយឥទ្ធិពល​មកត្រឹមព្យុះ​ត្រូពិចវិញ ដែលបានបង្កការ​​បំផ្លិចបំផ្លាញ​យ៉ាងដំណំ​នៅរដ្ឋចំនួន​ពីរគឺ North Carolina និង South Carolina ដូចជាការ​បាក់ដើម​ឈើ អគារ-លំនៅឋាន​​បាក់រលំ ប្រជាជនជាច្រើន​ត្រូវ​ជាប់គាំង និងអគារ-លំនៅឋាន​ជាច្រើនខ្នង​គ្មានអគ្គិសនី​ប្រើប្រាស់​នោះឡើយ មកទល់នឹង​អាទិត្យ (ម៉ោងនៅវ៉ាស៊ីនតោន)។
គួរបញ្ជាក់ថា ព្យុះកំណាច Florence បានបង្ខំឲ្យមនុស្សរាប់ម៉ឺន​នាក់ជម្លៀសទៅរកកន្លែង​មានសុវត្ថិភាព ខណៈលំនៅឋាន​សរុបក៏ជាង ១លានខ្នងដាច់គ្មាន​អគ្គិសនីប្រើប្រាស់។ ភ្លៀងធ្លាក់យ៉ាងសន្ធប់​នៅតែបន្តកើតមាន ដែលកំពុងបង្កជាគ្រោះ​ទឹកជំនន់ និងការរអិលបាក់​ដី​នៅតាមតំបន់មួយ​ចំនួនក្នុងរដ្ឋទាំងពីរខាងលើនេះ។
បន្ថែមពីនេះទៀត​ បណ្តារដ្ឋមួយចំនួនដូចជា Georgia, South Carolina, North Carolina, Virginia និង Maryland, ក៏ដូចជា​រដ្ឋធានី Washington D.C. ផងដែរប្រកាស​ដាក់រដ្ឋក្នុងគ្រា​អាសន្ន ដោយសារតែព្យុះ​ហឺរីខិនកំណាច Florence នេះ៕