នេះ​ជា​កាល​បរិច្ឆេទ Apple ដាក់​ឲ្យ​អាប់ដេត iOS12 តាម​តំបន់​នីមួយៗ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

នេះ​ជា​កាល​បរិច្ឆេទ Apple ដាក់​ឲ្យ​អាប់ដេត iOS12 តាម​តំបន់​នីមួយៗ!

17/09/2018
(បច្ចេកវិទ្យា)៖ អ្នកគាំទ្រ និងកំពុងប្រើប្រាស់ iPhone មួយចំនួន ប្រហែលជាបានតាមដាន និងបានដឹងហើយ ថានៅថ្ងៃទី ១៧ខែកញ្ញានេះ ក្រុមហ៊ុន Apple នឹងបញ្ចេញ កំណែអាប់ដេត iOS12 ពេញលេញ ដល់អ្នកប្រើប្រាស់ គ្រប់ទិសទី តែតាមតំបន់ខ្លះ ទទួលបានកំណែអាប់ដេតនេះ មុននិងក្រោយគ្នា ប៉ុន្មានម៉ោង។ ដូចអ្នកក្នុងស្រុកយើងអញ្ចឹង គឺគិតម៉ោងតាម ទីក្រុងបាងកក ដោយនឹងទទួលបាន កំណែអាប់ដេតនេះ នៅម៉ោង 00:00 ថ្ងៃអង្គារ ចូលថ្ងៃទី ១៨ដូច្នេះអ្នកប្រើប្រាស់ អាចរង់ចាំបន្តិច។
ខាងក្រោមជាកាលបរិច្ឆេទទៅតាមតំបន់ផ្សេងៗ ដែលនឹងទទួលបាន កំណែអាប់ដេតឡើង ទៅជំនាន់ iOS12 ដោយខ្លះទទួលបាន នៅថ្ងៃទីច័ន្ទ និងខ្លះទទួលបាន ចូលថ្ងៃអង្គារ រីឯម៉ោងវិញ ខុសគ្នាច្រើនម៉ោង ទៅតាមតំបន់នីមួយៗ។

ដូចនេះមិត្តអ្នកអាន កំពុងរស់នៅស្រុកខ្មែរយើង ឬនៅតាមតំបន់ផ្សេងៗ អាចមើលតារាងពេលវេលា ខាងក្រោម ដើម្បីដឹងថា នឹងបានទទួលការអាប់ដេត នៅវេលាណា។ សូមបញ្ជាក់ម្តងទៀតថា ដូចយើងបានរៀបរាប់ ខាងលើ អ្នករស់នៅក្នុង ប្រទេសកម្ពុជា អាចមើលតាមម៉ោង ទីក្រុងបាងកកបាន។

យើងក៏ចង់រំលឹកម្តងទៀតដែរថា ដំណាក់ដំបូង អ្នកត្រូវតែដឹង ជាមុនសិនថាតើ iPhone របស់អ្នក ជាជំនាន់ណា អាចអាប់ដេតបានឬអត់ ដោយអ្នកអាចមើលឈ្មោះ ម៉ូឌែលរាយខាងក្រោមនេះ បង្ហាញពី iPhone, iPad និង iPod ដែលអាចប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS12 នេះបាន៖
សរុបមក នេះជាតារាងបង្ហាញពីពេលវេលាដែល iPhone ទៅតាមតំបន់ផ្សេងៗ ទទួលបានការអាប់ដេត នៅម៉ោង និងថ្ងៃផ្សេងៗគ្នា និងមានការរាយឈ្មោះ iPhone, iPad និង iPod ដែលអាចអាប់ដេត និងប្រើប្រាស់ប្រព័ន្ធ ដំណើរការ iOS12 នេះបាន។ ដូច្នេះប្រសិនបើអ្នក បានឃើញម៉ូឌែលណាមួយ ដែលអ្នកបានកំពុងប្រើនោះ អ្នកអាចធ្វើការអាប់ដេតបាន ឬមិនអាប់ដេត សម្រេចតាមចិត្តចង់ របស់អ្នក ដោយគ្មានការ បង្ខិតបង្ខំឡើយ។