(បច្ចេកវិទ្យា)៖ វេបសាយ Apple បានបង្ហាញថា iPhone ម៉ូដែលចាស់ លែងមានរួមបញ្ចូលដុយបំបែកទៅខ្សែកាស (Lightning-to-headphone jack adapter)។ នេះ តិច ឬច្រើនអាចប៉ះពាល់ដល់ក្រុមហ៊ុនផ្គត់ផ្គង់ Chip សំឡេង Cirrus Logic។
ភាគហ៊ុន Cirrus ដែលផលិត Chip ប្រភេទ Analog ប្រើក្នុងផលិតផល Apple បានធ្លាក់ចុះប្រមាណ 3.8%។ នៅឆ្នាំ ២០១៨ ក្រុមហ៊ុន Apple មានចំណែកធំដល់ទៅ 81% ចំពោះការលក់សរុបរបស់ក្រុមហ៊ុន Cirrus។
កាលពីសប្តាហ៍មុន លោក Blayne Curtis ជាអ្នកវិភាគនៅ Barclays បានបង្ហាញថា Apple នឹងលុបចោលដុយបំបែកនេះ ពីអំបូរទូរសព្ទខ្លួនទាំងស្រុងតែម្តង។
Apple បានបញ្ចេញម៉ូដែល iPhone បី (XS, XS Max, XR) និង Apple Watch 4 រូបរាងថ្មីដែលមានមុខងារជួយដល់ការតាមដានចង្វាក់បេះដូង៕
ប្រភព៖ Businessinsider