vivo ម៉ូឌែល V11 & V11i ត្រូវបានសម្ពោធជាផ្លូវការហើយ!!!! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

vivo ម៉ូឌែល V11 & V11i ត្រូវបានសម្ពោធជាផ្លូវការហើយ!!!!

16/09/2018
(បច្ចេកវិទ្យា)៖ ភ្នំពេញថ្ងៃទី ១៥ខែកញ្ញា ឆ្នាំ២០១៨ នៅសណ្ឋាគារសុខា ក្រុមហ៊ុន vivo បានធ្វើកម្មវិធីសម្ពោធ ជាផ្លូវការម៉ូដែល V11&V11i ដែលជាម៉ូដែលថ្មី របស់ខ្លួននៃម៉ូដែលត្រកូល V និងមានការចូលរួមយ៉ាងច្រើន កុះករពីសំណាក់ម្ចាស់ហាង លក់ទូរស័ព្ទនានាទូទាំងប្រទេស និងជាពិសេសក៏មានការ ចូលរួមពីតារាតំណាង របស់ក្រុមហ៊ុន vivo គឺលោក ព្រាប សុវត្ថិ និង កញ្ញា សុខ ពិសី តែមិនមានវត្តមានរបស់កញ្ញា ឡូរ៉ា ម៉ម នោះទេព្រោះតែ គាត់ជាប់ធុរៈផ្ទាល់ខ្លួន។ ប៉ុន្តែកញ្ញា ឡូរ៉ា ម៉ម ក៏បានចេញវីឌីអូ សូមអភ័យទោស សម្រាប់ការខកខានមិនបាន ចូលរួមនិងសូមអបអរសាទរ ដល់ការសម្ពោធម៉ូដែល V11&V11i អោយមានជោគជ័យ ក្នុងការលក់ផងដែរ។
ទោះជាយ៉ាងណាក៏ដោយ គេឃើញមានវត្តមានតារាល្បីប្រុស ពីររូបទៀតបានចូលរួម ផងដែរនោះគឺលោក ណុប បាយ៉ារិទ្ធ និង លោក នី រតនា។ លើកនេះក៏ជាលើកទីមួយ សម្រាប់ក្រុមហ៊ុន vivo ដែលធ្វើកម្មវិធីសម្ពោធដ៏ធំនេះ កើតឡើង តាំងពីក្រុមហ៊ុនបានចូល មកទីផ្សារក្នុងប្រទេសកម្ពុជាឆ្នាំ 2017 គិតមកដល់ពេលនេះគឺ មានរយៈពេលជាងមួយឆ្នាំហើយ។
យើងសង្កេតឃើញថា ក្រុមហ៊ុន vivo ក៏បានអោយអតិថិជន របស់ខ្លួនធ្វើការកម្ម៉ង់ទិញនូវម៉ូដែល V11&V11i មុនថ្ងៃសម្ពោធផងដែរ។ ជាក់ស្តែងក៏មានអតិថិជនជាច្រើន ធ្វើការកម្ម៉ង់ទុកនូវ ម៉ូដែលថ្មីរបស់ vivo នេះតាមបណ្តាហាងនានា ទោះមិនទាន់ដឹងតម្លៃ ពិតប្រាកដក៏ដោយ។
ហើយអ្វីដែលធ្វើអោយអ្នក គ្រប់គ្នាទន្ទឹងរង់ចាំនោះ គឺតម្លៃជាក់លាក់នៅ ថ្ងៃសម្ពោធនេះតែម្តង បន្ទាប់ពីក្រុមហ៊ុន vivo បានធ្វើការបង្ហើប តម្លៃនៃម៉ូដែល V11&V11i ពីរដងនៅលើផេកផ្លូវការរបស់ខ្លួន ដោយលើកទីមួយបានដាក់តម្លៃ V11 ក្រោម 430$ និងV11iក្រោម 330$ ចំណែកលើកទីពីរ V11ក្រោម410$ និង V11i ក្រោម 310$។ ប៉ុន្តែពេលនេះតម្លៃ បានចេញជាផ្លូវការហើយគឺ V11តម្លៃ 399$ និង V11i តម្លៃ 299$។ តម្លៃនេះពិតជាពិសេស ខ្លាំងមែនទែន បើធៀបជាមួយនឹង សមត្ថភាព V11&V11i។

+ ចំពោះV11ដែលមានចំនុចពិសេសដូចជា៖

  • បច្ចេកវិទ្យាដោះសោរដោយ ស្កេនក្រយៅដៃលើ អេក្រង់ដ៏ទំនើប (Fingerprint Scanning)
  • បច្ចេកវិទ្យាដោះសោរដោយស្កេនមុខ (Face Access)
  • អេក្រង់លាតធំជាងមុនទំហំ 6.41inch " (FHD+Super AMOLED)+  (2340*1080) pixels
  • ថាមពលថ្មទំហំធំ 3400mAh + បច្ចេកវិទ្យាសាកថ្មផ្លេកបន្ទោរ សាកថ្ម 5នាទី និយាយបានដល់ 2ម៉ោង 30នាទី
  • បច្ចេកវិទ្យា AI HDR, AI Face Beauty ,AI Portrait Framing ដែលអាចថតរូបភាពព្រាលកាន់តែស្អាត
  • កាមេរ៉ាមុខ 25MP/កាមេរ៉ាក្រោយ 12MP+5MP (24 Million Photographic Units)
  • មានពីរពណ៌គឺ Starry Black និង Nebula Blue
  • Funtouch OS_4.5/Android 8.1
  • Qualcomm 660AIE Octa-core 1.95GHz
  • RAM 6GB + ROM 128GB

+ ចំពោះV11iដែលមានចំនុចពិសេសដូចជា៖

  • បច្ចេកវិទ្យាដោះសោរដោយស្កេនក្រយៅដៃខាងក្រោយ (Finger Print)
  • បច្ចេកវិទ្យាដោះសោរដោយស្កេនមុខ (Face Access)
  • អេក្រង់ 6.3inch" (FHD+2280*1080) IPS
  • ថាមពលថ្មទំហំធំ 3315mAh + បច្ចេកវិទ្យាសាកថ្មផ្លេកបន្ទោរ សាកថ្ម 5នាទី និយាយបានដល់ 3ម៉ោង 48នាទី
  • បច្ចេកវិទ្យា AI Portrait Framing, AI HDR, AR Sticker, AI Face Beauty ដែលអាចថតរូបភាពកាន់តែស្អាត
  • កាមេរ៉ាមុខ 25MP/កាមេរ៉ាក្រោយ 16MP+5MP(24 Million Photographic Units)
  • មានពីរពណ៌គឺ Starry Black និង Nebula Blue
  • Funtouch OS_4.5/Android 8.1
  • P60 Octa_core 2.0GHz
  • RAM 4GB + ROM 128GB (MicroSD Card Up to 256GB)

ជាមួយនឹងកម្លាំងម៉ាស៊ីន និងចំនុចពិសេសប៉ុននេះ គឺអាចនិយាយបានថា តម្លៃរបស់ V11&V11i
ពិតជាគួរអោយចាប់ អារម្មណ៍ខ្លាំងមែនទែន ចំពោះអ្នកប្រើប្រាស់ទូទៅ។