(បច្ចេកវិទ្យា)៖ នៅសប្តាហ៍នេះ មានព័ត៌មានលេចឮពី Galaxy Note 9 ពណ៌ថ្មីគឺ ពណ៌ប្រាក់ ដែលនឹងចេញដំបូងគេនៅសហរដ្ឋអាមេរិក តែយ៉ាងណា Samsung នឹងបញ្ចេញទៅកាន់ទីផ្សារអ៊ឺរ៉ុបផងដែរ។ នេះបើតាមតាមប្រភពជិតស្និទ្ធពី Sammobile។
ប្រទេសទាំងនោះមានដូចជា ប្រទេសអារ៉ាប់ឌីសាអូឌីត កេនយ៉ា អូស្រ្តាលី ស្វីស ប៊ុលការី អាល្លឺម៉ង់ នីហ្សេរីយ៉ា ក្រិក អ៊ីស្រាអែល អ៊ីតាលី កូរ៉េខាងត្បូង លុចហ្សឹមបួរ ប៉េរូ ហូឡង់ រ៉ូម៉ានី ស្រីលង្ការ ម៉ិចសិចកូ ស៊ុយអែត កាណាដា បារាំង ហុងគ្រី សាធារណរដ្ឋឆែក អាហ្វ្រិកខាងត្បូង ស្លូវ៉ាគី និងប្រេស៊ីល។
គួរឲ្យស្តាយ ចំពោះទីផ្សារនៅតំបន់អាស៊ាន មិនទាន់មានលក់ទេ ដូចនេះ បើអ្នកចង់បានពណ៌នេះ ទាល់តែកម្ម៉ង់ទិញតាមអនឡាញ។ ចំណែកពណ៌ធម្មតា(ខ្មៅ) តម្លៃលក់នៅកម្ពុជាគឺ ៩២៩ ដុល្លារ៕
មកមើលរូបរាង Note 9 ពណ៌ប្រាក់ តើស្អាតដែរទេ?
ប្រភព៖ Sammobile
